Friday, November 20, 2015
មិត្ដភិក្ដកូនកំលោះ បរាជ័យចាប់កូនក្រមុំ ធ្លាក់ពីលើអាកាស ធ្វើឲ្យនាងសន្លប់ស្ដូបស្ដឹង (មានវីដេអូ)
ចិន៖ ការរៀបចំពិធីអាពាហ៍ពិពាហ៍ ត្រូវបានចាត់ទុក ជារឿងដ៏មានសុភមង្គល និងរីករាយជាទីបំផុតសម្រាប់ កូនក្រមុំ និងកំលោះ តែរឿងទាំងនេះ បានប្រែក្លាយជា សោកដនាកម្ម ដោយសារតែ កូនក្រមុំជនជាតិចិន វ័យក្មេងមួយរូប បានជួបឧប្បត្តិហេតុ ដ៏មិននឹកស្មានដល់មួយ ក្នុងថ្ងៃរៀបការរបស់ខ្លួន។
នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៥មុននេះ កូនក្រមុំមួយរូប (មិនបញ្ចេញអត្តសញ្ញាណ) ជាអ្នករស់នៅក្នុងខេត្ដ Shandong ត្រូវបាន ក្រុមមិត្ដភិក្ដកូនកំលោះ នាំគ្នា ចាប់បោះនាង ទៅលើអាកាស នៅពេលដែលនាង ទៅដល់ មាត់ទ្វារសណ្ឋាគារដែលជាទីកន្លែងរៀបចំ ពិធីអាពាហ៍ពិពាហ៍របស់នាង ដើម្បីបន្លាចនាងលេង។ អ្វីដែលមិនរំពឹងទុកនោះ ក្រុមមិត្ដភិក្ដកូនកំលោះនេះ បានបរាជ័យ ក្នុងការចាប់កូនក្រមុំ ដែលពួកគេបាន បោះទៅខាងលើ និងធ្វើឲ្យនាង ធ្លាក់មកដល់ដី ដោយក្បាលចុះមកមុន ទើបបណ្ដាលឲ្យរូបនាង សន្លប់បាត់ស្មារតីភ្លាមៗ។ ក្រោយពីមានហេតុការណ៍នេះ នាងត្រូវបាន ក្រុមគ្រួសារ ទូរស័ព្ទហៅប៉ូលីសរកជំនួយ។
យ៉ាងណាមិញ វីដេអូដែលចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ Shandong បានបង្ហាញឲ្យឃើញ ហេតុការណ៍ដែលកូនក្រមុំ រងរបួស បានប្រញាប់ប្រញាល រុញចូលទៅក្នុងមន្ទីរពេទ្យ Tengzhou People ខណៈដែលនាង នៅស្លៀករ៉ូបរៀបការនៅឡើយ។
រូបភាព លោកប៉ូលីស Zhong Shifeng កំពុងផ្ដល់កិច្ចសំភាសន៍ដល់ អ្នកស្ថានីយ៍ទូរទស្សន៍
English:
China: organizing a wedding is considered a matter of great happiness and joy most for the bride and groom, but these things have become sad at that reaction because the bride Chinese a young met incidents unexpected one day marry her.
According to sources, said that on October 18, 2015. Earlier, the bride, a (not to be identified), who live in the province of Shandong was the group friend groom took throw her into the air when she reached the entrance of the hotel, where the ceremony her marriage to scare her play. What unexpected friend failed to groom their brides to the top and fell to the ground, her head down, just cause she blacked out immediately. After the incident, she was the family called police for help.
After all, the video released by the Shandong TV station showed what bride injured rushing pushed into the Tengzhou People's Hospital as she wear married yet
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment