Powered by Blogger.

Saturday, November 28, 2015

អែន​ឌី​បដិសេធថា​ខ្លួន​ជា​មេបន​

No comments :
រាជធានី​ភ្នំពេញ : អ្នក​សម្តែង និង​ជា​អ្នកចម្រៀង​សាច់​ស​ជាង​ស្រី គឺ​លោក អែន​ឌី មាន​វាសនា​ខ្ពស់​ជាមួយនឹង​ការ​មានឱកាស​កៀក​កិត​ជិត​តារា​ស្រី​ស្អាតៗ ពិសេស​ក្នុងពេល​ថតរូប​។ ឱកាស​និង​ភាពជិតស្និទ្ធ​ទាំងនេះ​លោក​ត្រូវបាន​គេ​ចោទថា​ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល​គឺជា​អ្នក​នាំ​នារី​ស្អាតៗ​ជាតា​រា​ឲ្យ​បាន​ជួប​ស្នេហ៍​ជាមួយនឹង​បុរស​មានទ្រព្យ​។ លោក​បាន​ច្រានចោល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាងលើនេះ​។​

​ក្នុង​កម្មវិធី​តុ​បំភ្លឺ​របស់​ស្ថានីយទូរទស្សន៍ MYTV លោក អែន ឌី​បាន​និយាយថា​លោក​មិនមែនជា​ម៉ែ​យ៉ែម​នោះទេ​។​លោក​ថា “​គេ​ថា​ខ្ញុំ​ជា​មេបន​ថតរូប​ជាមួយ​តារា​ស្រីៗ​ទាំងអស់នោះ​ហើយ​គេ​ថា​ខ្ញុំ​យកទៅលក់​ទៅ​ហុងកុង​ហើយ​ខ្ញុំ​សូមជម្រាបថា​ខ្ញុំ​មានតែ Passport របស់​ប្រទេស​ថៃ​អត់​មាន​របស់​ហុងកុង​នោះទេ​។ ពេលដែល​ខ្ញុំ​ថត​​ចប់​ភ្លាម​គឺ​បែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​គឺ​មិនបាន​ហៅ​ពួកគាត់​ទៅណា​ណី​ទៀត​ទេ​។ អែន​ឌី លើកឡើងថា​វា​ប៉ះពាល់​កិត្តិយស​លោក​ខ្លាំងណាស់ ព្រោះ​សង្គម​កំពុងតែ​ស្អប់ខ្ពើម​ពីមុខ​របរផ្លូវភេទ​នេះ ហើយ​លោក​ក៏​សង្កេតឃើញថា​អ្នក​កាន់​របរ​នេះ​មិនដែល​រីកចម្រើន​នោះទេ​គឺមាន​តែ​អាប់អោន ហើយ​លោក​មាន​តារា​ជាង​១០០​នាក់​គេ​អាចធ្វើ​សាក្សី​ឲ្យ​លោក ដែល​លោក​មិនដែល​ប៉ះពាល់​ដល់​ពួកគាត់​នោះទេ​។​

​អ្នក​សម្តែង​ឈ្មោះ​ដើម​លោក លាវ ពិសិដ្ឋ ហៅ អែន ឌី បាន​បដិសេធ​ហើយ​បានចាត់ទុក​ការលើកឡើង​ពី​មតិសាធារណៈ​មួយចំនួន​នេះ​ថា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​និង​ការងារ​របស់លោក។​


គួរ​បញ្ជាក់ដែរថា​មួយរយៈ​ចុងក្រោយ​នេះ អ្នក​សម្ដែង​អែន​ឌី​បាន​ជួប​រឿងរ៉ាវ​ស្មុគស្មាញ​មិនចេះចប់​មិនចេះហើយ​ក្នុងនោះ​រួមមាន​ការបាត់​កាបូប​លុយ​អស់​ប្រាប់​រាប់ពាន់​ដុល្លារ​គណនី​ហ្វេ​ស​បុក​ធ្លាប់តែ​ប្រើ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​មិត្តភក្ដិ​ក្នុង​និង​ក្រៅប្រទេស​រួមទាំង​បុព្វហេតុ​ជំនួញ​ខ្លះ​ផង​នោះ​ស្រាប់តែ​ត្រូវបាន​ជនអនាមិក​ជ្រៀតចូល (Hacked) ធ្វើ​ឲ្យ​លោក​ខកខាន​ប្រើប្រាស់​បណ្ដាញ​ទំនើប​នេះ​អស់​រយៈពេល​ជិត​១​ខែ​។ ក្រោយមក​លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​៣១ កក្កដា វេលា​ម៉ោង​១១​យប់​ដោយ​រថយន្ត​របស់លោក​បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​របួស ឯ​រថយន្ត​របស់លោក​ខូចខាត​តិចតួច​ផ្នែក​ខាងមុខ​។ អ្វីដែល​សំខាន់​លោក​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​រឿង​បើកបរ​ខុសច្បាប់​ចរាចរណ៍​នោះ​៕






Anne refused to be pimps

Phnom Penh: The actor and singer than she is Angie fate with a chance to close near the beautiful actress especially in photography. These opportunities and close, he was allegedly carrying female sperm is a beautiful female lead star in love with a wealthy man. He also dismissed rumors above.

The station's lighting desk MYTV Angeles said he is not a mail Daniel. "I pimps photography with all those girls and that I sold to Hong Kong and I would like to say that I not only Thailand's Passport Kong. When I finished recording immediately parted ways their home is not where they call tradition. Angie said it affects very honored because society is abomination before the sex business, he observed that this occupation is not that there is no progress Moab ounce than 100 possible witnesses that did not affect them.

Performing sacred feat called Angie denied and considered suggestions from a number of public opinion that would undermine the honor and his work.


The last term that you performed Angie met timeless story complex, including a lost wallet Facebook account for thousands of dollars hit once used to connect with friends and supporters abroad, including the cause of some business that suddenly Anonymous penetration (Hacked) He failed to use modern web for almost 1 month. Later, he met an accident on the night of July 31 at 11 by his car with a motorcycle cause one person injured slightly damaged his car at the front. What is important critics traffic driving illegally.



No comments :

Post a Comment