Powered by Blogger.

Saturday, October 24, 2015

ជី​ជី ៖ ចាប់​ត្រី​ដៃ​ពី នាំ​ឲ្យ​ឈឺចិត្ត គ្រាំ​បេះដូង​

No comments :
រាជធានី​ភ្នំពេញ : ក្រោយ​ពេលដែល​ពិធី​ការិនី ជី​ជី ដែលមាន​ឈ្មោះ​ដើម ពេជ្រ សូលី​ដា ប្រកាសថា ខ្លួន​ទើបតែ​ដឹងថា​មាន​ស្នេហា​នោះ ប្រភពពី​អ្នកសិល្បៈ​បាន​ទម្លាយ​ថា ចំណង​ស្នេហ៍ ជី​ជី នឹង​បុរស​កូន​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ​ដែល​គេ​ស្គាល់​ថា ឈ្មោះ ជា ដែល​នាង​ព្យាយាម​បិទបាំង​ច្រើន​ឆ្នាំ ហើយ​នោះបាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​។​
 
​ប្រភពពី​អ្នកសិល្បៈ​ដែល​ស្និទ​នឹង​នាង ថែមទាំង​លើក​ហេតុផល​នៃ​ការបែកបាក់​ស្នេហា​ថា ៖ «​ផ្តើមចេញពី​សាច់ញាតិ​ខាង​ប្រុស មិន​ចង់បាន​កូនប្រសា​ស្រី​ជាតា​រា ក្រោយពី​ល្បី​ថា មាន​អ្នក​ណាត់​ញ៉ាំ​បាយ​ម្តង​ឲ្យ​៥​ពាន់​ដុល្លារ​»​។ អណ្តាតភ្លើង​ស្នេហា​ពិធី​ការិនី ជី​ជី ជាមួយនឹង​កូន​អ្នកជំនួញ​ល្បី​ក្រុងភ្នំពេញ​ដែល​គេ​ស្គាល់​ថា ឈ្មោះ ជា ត្រូវបាន​មជ្ឈដ្ឋាន​ខាងក្រៅ​ដឹងថា កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​។ អ្នក​ទាំងពីរ​ក៏​ធ្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​បណ្ដើរគ្នា​ប្រៀបបាន​នឹង​លលក​ ញី​ឈ្មោល ក្នុង​ផ្សារ​ទំនើប ដើរលេង​កម្សាន្ត និង​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ថ្លៃៗ​ទៀតផង​។​
 
​ក្រោយមក​ក៏​លេច​ស្បៃ​អន្ធការ​គ្រប​ចំណង​ស្នេហ៍​តារា​នឹង​បុរស​នោះ ដោយ​រនាំង​គ្រួសារ​ដែល​ខាង​ប្រុស​ចង់បាន​កូនប្រសា​មក​ពី​គ្រួសារ​អ្នកជំនួញ ហើយ​មិន​ចង់បាន​កូនប្រសា​ជា​អ្នកសិល្បៈ​នោះ​។ ជាងនេះទៅទៀត កន្លងមក​ក៏​អ្នកមាន​ទ្រព្យ​ស្តុក​ជាច្រើន​បរាជ័យ​បំណង​ថ្ពក់​បេះដូង​ស្រី​ ស្រស់ ជី​ជី តាមរយៈ​ការ​ណាត់​ញ៉ាំ​បាយ​តែ​ពីរ​នាក់​តទល់​ក្នុងតម្លៃ​៥​ពាន់​ដុល្លារ ខណៈ​បុប្ផា​កន្លង់​ចោម​វ័យក្មេង​ម្នាក់នេះ​ស្ទាក់ស្ទើរ​ចាកចោល​ទូក​កូន​ អ្នកជំនួញ​វ័យក្មេង​ទៅ​តោង​ទូក​ផ្សេង​នោះ​។​
 
​ប្រភព​ដដែល​នោះ​បង្ហើប​ថា ៖ «​ជំហរ​ឪពុកម្តាយ​ខាង​ប្រុស គឺ​ប្រកាន់​ដាច់ខាត​មិន​ចង់បាន​កូនប្រសា​ស្រី​ជា​អ្នកសិល្បៈ​ទេ គឺ​ចង់បាន​អ្នកជំនួញ​ដូចគ្នា​»​។ ប៉ុន្តែ​ការទម្លាយ​ចុង​ក្រោយពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង​ពិធី​ការិនី​រូប ​ស្រស់ ជី​ជី នោះ​លទ្ធផល​ចិត្ត​ស្មោះ​របស់​នាង​ហាក់​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ដោយពេល​នេះ​នាង​កំពុងតែ​ឈឺចាប់ គេង​មិន​លក់​បក់​មិន​ល្ហើយ ព្រោះតែ​ចំណង​ស្នេហ៍​ជួប​នូវ​ភាព​រកាំរកូស និង​មាន​ឧបសគ្គ​រារាំង​ច្រើន​នោះ​។ នៅពេលដែល​សួរនាំ​រឿង​ស្នេហា ប្រេះឆា​ជាមួយ​កូនប្រុស​អ្នកជំនួញ​ឈ្មោះ ជា ព្រោះ​រនាំង​គ្រួសារ​នោះ មិន​ខុសពី​សម្ដី​លើកឡើង​មុនៗ​នោះទេ ពិធី​ការិនី​កម្មវិធី​រាត្រី​កម្សាន្ត​កញ្ញា ជី​ជី ប្រាប់ថា​៖ «​ពួកយើង​គ្រាន់​ជា​មិត្តភក្តិ​នឹង​គ្នា​ធម្មតា​ហ្នឹង​»៕




Emglish:

 Chi Chi: fish from the heart leads to anguish unrelated



Phnom Penh: When MC named Chi Chi diamond Mussolini announced that it had just learned that love from artists broke with husband Chi Chi reputable businessman known in Khmer as she tries to cover many years and has reached a crossroads.


Sources closely with artists, she also argued the break: starting from male relatives do not want a daughter after the famous star cloth that you eat rice again to $ 5 billion. Romantic flames MC Chi Chi with a well-known businessman in Phnom Penh known as being outside that happened many years ago. And they've been spotted bandaeroknea like a dove female male courtship entertainment and shopping mall to eat at expensive stores.


Then pop-covering veil nor inseparable star family man hangings boyfriend wanted a son from the family business and not wanted a son as an art. Moreover, far too many wealthy beautiful female heart failure hooked Chi Chi by appointment only eat rice against two for $ 5 billion while Bopha kanlong gathered around this young man reluctantly left the boat and their young businessman to let another boat.


The same source revealed: 'The boy's parents stance is absolutely do not want a daughter as an art, but want the same businessman. But the final break after artists close to the beautiful MC Chi Chi, a result of her heart seemed to melt like salt water She is suffering insomnia wave refreshing because of the relationship became strained and there are many obstacles prevented that. When asked strained love story with a businessman named son as a family because the barriers were not different from the previous mentioned words, MC September evening entertainment program says Chi Chi : 'We're just friends would be perfectly normal.

No comments :

Post a Comment