Powered by Blogger.

Saturday, October 3, 2015

ទេព រិន្ទដារ៉ូ ត្រូវ​ជន​អនា​មិក កាត់​ត​រូប​ស្រាត រួច​ទូរស័ព្ទ​គំរាម​ ទារ​លុយ រាប់​ពាន់​ដុល្លារ

No comments :
ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីពេលថ្មីនេះ ខណៈដែលរូបភាពអាក្រាតកាយ របស់ កំពូលតារាសម្ដែងល្បី ឈ្មោះរាប់ឆ្នាំ លោក ទេព រិន្ទដារ៉ូ បានបែកធ្លាយ ជាសាធារណៈ ក្នុងបណ្ដាញ សង្គម ហើយត្រូវបានគេបញ្ជូនតៗគ្នា បង្កឲ្យមានការ សួរដេញដោលគ្នា ពីមួយទៅមួយថា តើរូបនេះជា ការពិត ឬជារូបកាត់ត?
រូបភាពរបស់តារាសម្ដែងចាស់វស្សា លោក ទេព រិន្ទដារ៉ូ មានសណ្ឋានជារូបអាក្រាត ល្វែងលើ មួយកំណាត់ខ្លួន ហើយត្រូវបាន ចែកចាយថ្មីៗនេះ ដោយជនអនាមិក ហើយត្រូវបាន ទស្សនិកជនគិតថា នេះជាលើកទី១ ហើយសម្រាប់លោក ទេព រិន្ទដារ៉ូ ដែលទទួលរងនូវព័ត៌មាន អាស្រូវ ខណៈដែលកន្លងមក លោកពុំធ្លាប់ជួប រឿងរ៉ាវបែបនេះឡើយ។
ជុំវិញរឿងរ៉ាវ បែកធ្លាយរូបភាពអាក្រាតកាយ ធ្វើឲ្យភ្ញាក់ផ្អើលនេះ LookingTODAY បានធ្វើការ ទំនាក់ទំនង ទៅកាន់លោក ដើម្បីឲ្យ បំភ្លឺរឿងដ៏ រសើបនេះ ដោយលោកបាន អះអាងថា រូបនេះជា រូបមិនពិតទេ ពោលគឺត្រូវ ជនខិលខូច កាត់តជាង ១ឆ្នាំមកហើយ និងមិនមែនមាន តែ១ ឬ២សន្លឹកទេ គឺមានច្រើន ប៉ុន្តែលោក មានបាន ខ្វល់ ឬឈឺក្បាលវិលមុខចំពោះ រឿងនេះទេ ព្រោះជារឿងឥត ប្រយោជន៍ លោកគ្មានពេលច្រើន ទៅគិតរឿងអី ចឹងៗនោះឡើយ។
លោក ទេព រិន្ទដារ៉ូ និយាយថា« អូ.. អូន.! អារូបហ្នឹងមានម៉ាគគោកហ្នឹង ..! អាក្មេងៗណាទេ វាចេះតែ ធ្វើទៅ មិនមែនជា ការពិតទេ ។ អូន ដឹងអត់គេ ធ្វើហើយ គេបង្ហោះពេញ ទឹកពេញដីហ្នឹង ពេលខ្លះមិត្ត ភក្តិបងផ្ញើ ឲ្យមើលតែញឹក ហ្នឹង..! តែបងគិតថាវា អត់ប្រយោជន៍ បងមិនដែល ខ្វល់ទេ ធ្វើអីធ្វើទៅ..!»។
លើសពីនេះ តារាសម្ដែងនៅតែរក្សាបានទីផ្សារខ្ពស់ លោក ទេព រិន្ទដារ៉ូ ក៏បានបន្ថែមទៀតថា មានជន អនាមិកខ្លះ ពេលកាត់ត រូបលោកហើយ ថែមទាំងខល ទូរស័ព្ទមក សម្លុតគម្រាមទារ លុយរាប់ពាន់ ដុល្លារទៀតផង ជាថ្នូរនឹងការមិនបញ្ចេញ រូបនោះ ជាសាធារណៈ ប៉ុន្តែលោកបាន ថតសម្លេងពួក គេនោះទុក ហើយប្រុងនឹង ស៊ើបរកមុខ ស្រាប់តែស្ងាត់ទៅ វិញក៏មានដែរ។


English

Tep index is anonymous nude and extort money, thousands of dollars

Phnom Penh: The surprise occurred in recent months, while a nude picture of top actress known for years Tep index Daro had been leaked to the public in the social network, and was sent consecutive cause cross-examination from one another whether it was true or a photo editing?
Pictures of the actress in Aug. Tep index Daro have uniforms as a nude apartment on a stretch of its own and is distributed recently by Anonymous and has been the audience think this is the 1st time for Tep index Daro, which suffered the information scandal while ago, he had never met the story this way.
Around the story leaked nude surprise this LookingTODAY had contact to in order to illuminate the story this very sensitive, he claims that this is not true, that is, be gang editing than 1 years, and not just 1 or 2, but is much, but he has the care or damn about this story because it is useless, he had no more time to think why dont ride.
Tep index Daro said 'Oh .. you.! It kkok it ..! Children, it's just not true. I know they do, and they posted it sometimes send to friends but often it ..! But I think it's void never bother to do ..!.
In addition, the actor still maintain high market Tep index Daro also added that there are anonymous, some time editing him and even call call bullying threats demanding money, thousands of dollars, but also in exchange for not releasing the photo public, but he tape them, and acts detect faces suddenly quiet back body.

No comments :

Post a Comment