Powered by Blogger.

Tuesday, July 21, 2015

ទារកកំសត់ ម្តាយបោះបង់ចោល តាំងពីអាយុ បាន៦ថ្ងៃ ត្រូវបានព្រះសង្ឃរើសមកចិញ្ចឹម ពេលនេះ អាយុ ៧ខែហើយ

No comments :
ថៃ៖ ក្មេងប្រុសអាយុ ៧ខែម្នាក់ បានស្នាក់នៅក្នុងវត្ត ដោយមានការ មើលថែ ពីសំណាក់ ព្រះសង្ឃមួយអង្គ ក្រោយពេល ម្តាយបោះបង់ចោល នៅមុខក្លោងទ្វារ វត្ត។ តាមប្រភពព័ត៌មាន បានអោយដឹងថា ក្មេងប្រុសម្នាក់ ត្រូវបាន ម្តាយបោះបង់ចោល តាំងពី អាយុ បាន៦ថ្ងៃមកម្លេះ ហើយព្រះសង្ឃអង្គនេះ បានចេញមកបិណ្ឌបាត ក៍ប្រទះឃើញ ហើយរើសយកមក ចិញ្ចឹម ថែរក្សា តែម្តងទៅ។ មកទល់នឹងពេលនេះ គេមានអាយុ ៧ ខែហើយ មានសុខភាពល្អ ជាទីស្រលាញ់របស់ព្រះសង្ឃក្នុងវត្ដ ដោយ លោកឪដាក់ឈ្មោះគេថា សំណាង។ អ្នកមានបុណ្យទោះស្ថិតក្នុងស្ថានភាពបែបណា បុណ្យរមែងជួយសង្គ្រោះឲ្យផុតពីគ្រោះមហន្ដភ័យជានិច្ច។ ជាមួយគ្នានេះដែរ ព្រះតេជគុណ Sothea Yon មានសង្ឃដិការ តាម Facebook ថា ករណីនេះ បើក្នុងសម័យពុទ្ធកាល ដំណាលថាទារកជាកូនរបស់ស្ដ្រីផ្កាមាសម្នាក់ត្រូវបានបោះចោល សំណាងល្អត្រូវព្រះបាទពិម្ពិសាររើសយកមកចិញ្ចឹម ដោយដាក់ឈ្មោះថាកុមារជីវក ។ពេលចម្រើនវ័យកុមារនេះក្លាយជាវេជ្ជបណ្ឌិតដែលមានជំនាញបំផុតលើលោក អាចធ្វើការវះកាត់បាន។គេហៅថាជាពេទ្យទេវតាក្នុងសម័យនោះ ហើយជាពេទ្យសម្រាប់ប្រចាំព្រះវរកាយរបស់ព្រះពុទ្ធជាម្ចាស់ផងដែរ។ គួររំលឹកផងដែរថា ព័ត៌មាន ខាងលើ គឺស្ថិតនៅក្នុងប្រទេសថៃ តែប៉ុននោះ មិនមែន នៅកម្ពុជាយើងនោះទេ៕





 ប្រភព: ខ្មែរណូត

English:
Thailand: A 7-month-old boy stayed in the pagoda with care by a monk after his mother abandoned pagoda in front of the gate. Sources said that the boy was her mother abandoned since the foundation of the 6-day-old monk came out to beg also found and taken care of once. Until now, they have a 7-month-old, healthy and loved ones of the monks in the presence FDA naming them luck. Anakmean_bon kind in spite rescued from mortal danger disaster. Meanwhile, Venerable Sothea Yon have priests Laden to on Facebook that case, if the era poutthokeal simultaneously that the baby was the son of a woman flowers gold man was thrown luck was King pimpisaear opted adopted by naming that child biologically neck. When grew up the child to be a doctor who specializes in the world can have the operation. They called a medical angel in that era, and a hospital for the annual Father body of the Buddha, the owner, too. It should be reminded that the above information is in Thailand only that's not us.

No comments :

Post a Comment