Saturday, July 25, 2015
សញ្ញាប្រាប់មុន ១ខែថាអ្នកជិតមានបញ្ហាគាំងបេះដូងមកដល់
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជំងឺគាំងបេះដូងអាចបណ្តាលឲ្យមនុស្សស្លាប់បាន ហើយវានៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីបានដឹងពីចំណុចចាប់ផ្តើមនៃជំងឺគាំងបេះដូង មុនពេលដែលវាកើតឡើង ហើយអ្នកអាចការពារវាទុកជាមុនបាន។ មនុស្សជាច្រើនដែលមានជំងឺគាំងបេះដូងតែងតែដាក់ភាពតានតឹងលើខ្លួនឯង ហើយពួកគេមិនបានដឹងថា អ្វីដែលពួកគេកំពុងតែធ្វើឡើយ។ ជំងឺគាំងបេះដូងនេះកើតឡើងនៅពេលមានបាក់តេរីនៅក្នុងសរសៃឈាមក្រហមរបស់អ្នក។ បាក់តេរីនេះកើតឡើងដោយសារភាពបាត់បង់ឈាមផ្តល់ទៅឲ្យបេះដូង ដែលអាចបណ្តាលឲ្យគាំងបេះដូង។អ្វីដែលសំខាន់បំផុតនោះគឺ ជំងឺគាំងបេះដូងជាជាលិកាងាប់ដែលត្រូវបានសម្លាប់ ក្នុងពេលបាត់បង់ការលំហូរឈាម។ ជាលិកាងាប់នេះជាលទ្ធផលធ្វើឲ្យមានការឈឺចាប់ និងសម្ពាធខ្លាំង។ សុខភាពសរសៃឈាមបេះដូងពិតជាសំខាន់ខ្លាំងណាស់ ព្រោះបេះដូងមានទំនួលខុសត្រូវដ៏ធំ ដើម្បីជួយឲ្យអ្នកអាចរស់រានមានជីវិតបាន។
ខាងក្រោមនេះជាអាការៈទូទៅ ៦យ៉ាងនៃជំងឺគាំងបេះដូង៖
១. រងារបែកញើស និងវិលមុខ
ចរាចរណ៍ឈាមខ្សោយអាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ខួរក្បាល។ សញ្ញានេះមានន័យថា អ្នកកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ អ្នកត្រូវតែទៅជួបនឹងវេជ្ជបណ្ឌិតជាបន្ទាន់។
២. ណែនក្នុងទ្រូង
សញ្ញានេះជារោគសញ្ញាជាក់ស្តែងបំផុត។ ណែនក្នុងទ្រូងជាសញ្ញាយ៉ាងច្បាស់ថា ជំងឺគាំងបេះដូងអាចនឹងកើតឡើងនៅថ្ងៃអនាគត។ មនុស្សជាច្រើនមិនអើពើនឹងសម្ពាធនេះ ហើយបានអះអាងថា គ្មានអ្វីឡើយ ឬវាធម្មតាៗទេ ប៉ុន្តែប្រសិនបើអ្នកធ្លាប់ណែនក្នុងទ្រូងបែបនេះ អ្នកគួរតែទៅពិនិត្យភ្លាមៗ។
៣. រាងកាយចុះខ្សោយ
ប្រសិនបើរាងកាយរបស់អ្នកចាប់ផ្តើមចុះខ្សោយ អាចជាសញ្ញាគ្រោះថ្នាក់មួយទៀតដែលបណ្តាលឲ្យអ្នកកើតជំងឺគាំងបេះដូង។ អារម្មណ៍ចុះខ្សោយបែបនេះកើតឡើងដោយសារសរសៃឈាមក្រហមរបស់អ្នកចាប់ផ្តើមរួមតូច ហើយអាការៈបែបនេះធ្វើឲ្យលំហូរឈាមទៅពេញទាំងរាងកាយមិនបានគ្រប់គ្រាន់។
៤. អាការៈរងារ និងផ្តាសាយ
អាការៈរងារ និងផ្តាសាយបានកើតឡើងចំពោះមនុស្សជាច្រើនមុនពេលកើតជំងឺគាំងបេះដូង។ សញ្ញាទាំងនេះពិតជាគួរឲ្យភ័យខ្លាចណាស់ ហើយប្រសិនបើអាការៈបែបនេះកើតឡើងម្តងទៀត អ្នកត្រូវតែទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម។
៥. អស់កម្លាំង
អារម្មណ៍ហត់នឿយ ហើយគេងលក់លីវៗអាចបណ្តាលមកពីបាត់បង់ការលំហូរឈាមទៅកាន់បេះដូងរបស់អ្នក។ អាការៈកើតឡើងបែបនេះនៅពេលមានបាក់តេរីនៅក្នុងសរសៃឈាមក្រហម ដែលផ្ទុកឈាម និងបញ្ជូនឈាមទៅឲ្យបេះដូង។
៦. ដកដង្ហើមបានខ្លីៗ
សួតក៏អាចទទួលរងគ្រោះផងដែរ ប្រសិនបើមានការបាត់បង់លំហូរឈាម។ ប្រសិនបើសួតមិនបានទទួលឈាមគ្រប់គ្រាន់ទេនោះ អ្នកនឹងមិនអាចដកដង្ហើមបានគ្រប់គ្រាន់ ធ្វើឲ្យដកដង្ហើមបានខ្លីៗ។ ប្រសិនបើអ្នកមានបញ្ហាផ្លូវដង្ហើម, អ្នកគួរតែទៅជួបនឹងវេជ្ជបណ្ឌិតភ្លាមៗ ព្រោះនេះជាសញ្ញាមិនល្អឡើយ។
ប្រសិនបើអ្នកធ្លាប់មានអាការៈបែបនេះ អ្នកត្រូវតែទៅជួបនឹងវេជ្ជបណ្ឌិត។ វិធីដែលប្រសើរបំផុតដើម្បីការពារពីជំងឺគាំងបេះដូងគឺ អាចស្គាល់ពីអាការៈមុនពេលជំងឺកើតឡើង។ ធ្វើអ្វីក៏ដោយតាមដែលអ្នកអាចធ្វើទៅបាន ដើម្បីឲ្យប្រាកដថា សរសៃឈាមរបស់អ្នកមានសុខភាពល្អ ព្រោះនេះអាចជាភាពខុសគ្នារវាងជីវិត និងការស្លាប់៕
ប្រភព៖ mungkulkar.com
English:
1 month, you nearly have a heart attack coming
For many years, a heart attack can cause death and it continues until today. It's very important to know the starting point of a heart attack before it happens, and you can prevent it in advance. Many people who have heart attacks often put stress on themselves, and they did not know what they're doing. Heart disease occurs when bacteria in your arteries. This bacteria caused by loss of blood to the heart, which can cause heart attacks.
The most important thing is to attack the dead tissue that has been killed in the loss of blood flow. This dead tissue resulting pain and pressure. Cardiovascular health is extremely important because the heart has a huge responsibility to help you to be able to survive.
Below are 6 common symptoms of a heart attack:
1. Cool sweating and dizziness
Traffic weak blood can affect blood flow to the brain. This means that you are in danger, you have to go see a doctor immediately.
2. Pounds in the chest
This is the most obvious symptom. Pounds in the chest, a clear sign that the attack may occur in the future. Many people ignore the pressure and claimed that nothing or it's normal, but if you have talents in the chest like that, you should go immediately.
3. Weakened body
If your body can begin to weaken as another danger signal that causes heart disease. Such feelings weaken your arteries start narrowing and symptoms such blood flow throughout the body does not have enough.
4. Cold and flu symptoms
Cold and flu symptoms happened to many people before the attacks. These signs are really very frightening, and if such symptoms occur again, you need to go to a doctor immediately.
5. Fatigue
Olive emotional exhaustion and sleep can be caused by loss of blood flow to your heart. Such a condition occurs when bacteria in the arteries that carry blood and return blood to the heart.
6. Short breath
Lungs may also be affected if there is a loss of blood flow. If the lungs are not getting enough blood, you will not be able to breathe enough to make a short breathing. If you have respiratory problems, you should go see a doctor immediately because this is a bad sign.
If you experience these symptoms, you have to meet the doctor. The best way to prevent a heart attack is known from the disease before symptoms occur. Do whatever you can do to make sure that your blood vessels healthy, because this could be the difference between life and death.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment