Powered by Blogger.

Wednesday, July 15, 2015

រូ​ម​មន្ត​ធម្មជាតិ​ និង​ការ​ព្យាបាល​ជំងឺ​រលាក​អ​ង្គុ​ញ​ឆ្អឹង

No comments :
សុខភាព​៖​ រោគ​រលាក​អ​ង្គុ​ញ​ឆ្អឹង​ (​ស្មា​ កែងដៃ​ និង​ជង្គង់​)​ ជា​ប្រភេទ​នៃ​ ស្ថានភាព​រលាក​ដែល​ប៉ះពាល់​ដល់​សរីរាង្គ​តូចៗ​ នៃ​ទឹករំអិល​ក្នុង​រាង​កាយ​។​ សរីរាង្គ​នៃ​ថង់​ទឹករំអិល​ទាំង​អស់នេះ​ មា​នទី​តាំងនៅ​ជិត​សរសៃពួរ​ និង​កាត់​ទទឹង​ឆ្អឹង​។​ ពួក​វា​ធើ្វ​ការ​ដើម្បី​កាត់​បន្ថយ​ការ​កកិត​ និង​បង្កើត​ឲ្យ​មាន​ចលនា​យ៉ាង​រលូន​នៃ​អវយវៈ​។​ នៅ​ពេល​ដែល​ថង់​ទឹករំអិល​រលាក​ ការ​ធើ្វ​ចលនា​នឹង​មានការ​ឈឺចាប់​ និង​មាន​កម្រិត​។​ ដូច្នេះ​នេះ​គឺជា​ដំណោះស្រាយ​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធិ​ភាព​ដូច​ជា​ថ្នាំពេទ្យ​អ​ញ្ចឹ​ង​៖


១.​ រមៀតៈ​ រមៀត​ ជា​ឱសថ​មាន​ប្រសិទ្ធិ​ភាព​មួយ​ សម្រាប់​រោគ​រលាក​អ​ង្គុ​ញ​ឆ្អឹង​ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​ការ​លាក​ហើម​យ៉ាង​ខ្លាំងក្លា​។​ អ្នក​អាច​ប្រើ​រមៀត​ដើម្បី​ព្យាបាល​ស្ថានភាព​នេះ​ ពីរ​របៀប​បាន​៖​ ដោយ​បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​អាហារ​របស់​អ្នក​ ឬ​លាប​រមៀត​នោះ​ នៅ​លើ​កន្លែង​ឈឺចាប់​តែ​ម្តង​។​ ដើម្បី​លាប​វា​ដោយ​ផ្ទាល់​តែ​ម្តង​ ចូរ​ច្របល់​ម្សៅ​រមៀត​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ឲ្យ​ទៅ​ជា​ទឹក​ម្សៅ​រមៀត​។​ បន្ទាប់​មក​លាបទឹក​រមៀត​នោះ​នៅ​ត្រង់​កន្លែង​ដែល​ឈឺចាប់​ ធើ្វ​បែប​នោះ​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​ការ​លាក​មានការ​រសាយ​ចុះ​។​




២.​ ខ្ញីៈ​ គឺ​ដូច​ជា​មើម​រមៀត​អ​ញ្ចឹ​ង​ មើម​ខ្ញី​មាន​ប្រសិទ្ធិ​ភាព​ដូច​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែរ​។​ វា​នឹង​កាត់​បន្ថយ​ការ​លាក​ហើម​ ដែល​បង្ក​ឡើង​ដោយ​ថង់​ទឹករំអិល​ហើម​ដូច​គ្នា​។​ ដើម្បី​ប្រើ​ខ្ញី​ព្យាបាល​ រោគ​រលាក​អ​ង្គុ​ញ​ឆ្អឹង​ ចូរ​ទទួលទាន​វា​ជា​ទឹកតែ​ទៅ​។​ ជ្រើស​យក​មើម​ខ្ញី​ស្រស់​ និង​ដាំ​វា​ក្នុង​ទឹក​ពីរ​ពែង​រយៈពេល​ ១០​នាទី​ រួច​ច្រោះ​វា​ចូល​ទៅ​ក្នុង​ពែង​មួយ​។​ បន្ថែម​ទឹកឃ្មុំ​ចូល​ទៅ​ក្នុង​ទឹក​ខ្ញី​នោះ​ដើម្បី​ទទួល​បាន​រសជាតិ​ រួច​ញុំ​ា​វា​ចុះ​។​ ញុំ​ា​តែ​ខ្ញី​ បី​ទៅ​បួន​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​។​ អ្នក​ក៏​អាច​ប្រើ​ខ្ញី​ ជា​គ្រឿងក្នុង​អាហារ​ ដើម្បី​កាត់​បន្ថយ​ការ​រលាក​ហើម​អ​ង្គុ​ញ​ឆ្អឹង​ដែរ​។​



៣.​ ម្ទេសដៃនាងៈ​ ម្ទេសដៃនាង​ដុត​កម្តៅ​សាច់ដុំ​ និង​បន្ថយ​ការ​ឈឺចាប់​ចេញពី​ ការ​ហើម​សរសៃពួរ​។​ ដើម្បី​ប្រើ​ម្ទេសដៃនាង​ សម្រាល​ដល់​រោគ​រលាក​អង្គុយ​ឆ្អឹង​ គឺ​ត្រូវ​បន្ថែម​ម្សៅ​ម្ទេសដៃនាង​មួយ​ស្លាបព្រា​បាយ​ ជាមួយ​ទឹកខ្មេះ​ប៉ោម​ស្រស់​មួយ​ពែង​។​ បន្ទាប់​មក​ដាំ​វា​រយៈពេល​ ១០​ ទៅ​ ១៥​នាទី​។​ រួច​យក​ក្រណាត់​ស្អាត​មួយ​ ទៅ​ជ្រលក់​ចូល​ទៅ​ក្នុង​ទឹក​នោះ​។​ លាបប្រេង​អូ​លីវ​ស្រាលៗ​នៅ​ត្រង់​កន្លែង​ដែល​ឈឺចាប់​ បន្ទាប់​មក​ដាក់​ក្រណាត់​ដែល​ជ្រលក់​ទឹកម្ទេស​ដែល​ដាំ​រួច​ នៅ​ពីលើ​។​ ទុក​វា​ត្រង់​កន្លែង​ឈឺចាប់​នោះ​ យ៉ាង​ហោច​ណាស់​ ២០​នាទី​ ទើប​ដក​ចេញ​៕


ប្រភព​ពី​ ៖​ mylekha.com​


English:

Includes natural charm and treat kneecap bone


Health: inflamed kneecap bone disorders (shoulders, elbows and knees) is a type of inflammatory condition that affects the organs of small mucus in the body. body of the bag discharge all located near the tendon and bone width. They work In order to reduce friction and create a smooth movement of the limbs. When the bag discharge inflammation will make movement painful and limited. So this is an effective natural solutions such as medicines so:


1. Vladimir Photo turmeric as an effective medicine for inflamed kneecap bone disease because it contains compounds against may swell dramatically. You can use turmeric to treat this situation two ways: by adding turmeric into your food or apply turmeric on the pain. To put it directly, but once the water mixed with turmeric powder warm water into a heritage turmeric. then painted saffron water, where that kind of pain do several twice a day until the world may loosen.


2. khnhei as turmeric ginger tuber so effective as pain relievers. reduce swelling may be caused by the same bag swollen mucus. To use ginger to treat inflamed kneecap bone Let's drink it as a tea. Pick fresh ginger tubers and planted it in two cups of water for 10 minutes and then filter it into a cup. Add honey ginger into the water to get a taste and eat it. I ginger tea three to four times a day to get the best results. You can also use ginger to food reduce inflammation, swelling, bone kneecap.


3. peppers Bloomberg mtesadainang burn muscle and relieve the pain from a swollen tendon. To use mtesadainang relieve inflammatory symptoms sit bones Add flour mtesadainang kitchen spoon with a cup of fresh apple vinegar. Then plant it for 10 to 15 minutes. a clean cloth dipped into water. Light olive anointing where pain, then put the cloth dipped Ddeokboggi already planted over. It hurt where at least 20 minutes, then removed.




No comments :

Post a Comment