Powered by Blogger.

Tuesday, July 21, 2015

ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស «តិចណូ» នឹង​​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន

No comments :
ភ្នំពេញៈ ផ្លូវ​រូង​ក្រោម​ដី ដែល​នឹង​មាន «ស្ពានអាកាស​» ពី​លើ​នា​ពេល​ខាង​មុខ ស្ថិត​នៅ​ក្បែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​នៅ​សប្តាហ៍​នេះ ដើម្បី​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ស្ទះ​​ចរាចរណ៍ នៅ​ចំណុច​កែង​ស្តុប​​មហាវិថី ម៉ៅសេទុង និង​​សហព័ន្ធ​រុស្ស៊ី។
«ការ​សាង​សង់​ផ្លូវ​ក្រោម​ដី តិចណូ គឺ​រួច​រាល់​បាន ៩៧ ភាគរយ​ហើយ» នេះ​បើ​យោង​តាម​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​​បាន​បញ្ជាក់​បន្ថែម​ថា ផ្លូវ​ក្រោម​ដី​នេះ នឹង​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ស្ពាន​អាកាស​ថ្មី​នេះ សាង​សង់​​ឡើង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ម្តុំ​នោះ។ «យើង​សង្ឃឹម​ថា ផ្លូវ​ក្រោម​ដី​នេះ ​នឹងសម្រួល​ដល់​​ចរាចរណ៍ ដែល​មាន​ការ​កកស្ទះ​ខ្លាំងជា​រៀងរាល់ថ្ងៃ ក្នុង​​ខ័ណ្ឌ​ទួលគោក»។
បើ​តាម​លោក ឌីម៉ង់ គម្រោង​នេះ នឹង​ចំណា​យអស់ ១៤ លាន​ដុល្លារ៕


ប្រភព: PhnomPenh Post

English:
PHNOM PENH tunnel, which will be a flyover from the upcoming located near the Institute of Technology of Cambodia (Technology) Phnom Penh's Tuol Kork to temporarily use this week to facilitate and reduce traffic congestion at the corner of Houston Blvd and Federal Russia.
The construction of the subway Technology is already 97 per cent, according to Mr Socheatvong Governor wrote in the Facebook page He added that this tunnel will be put into circulation on Saturday.
Long Dimanche Capital spokesman told the Post that the new flyover built to reduce congestion around. We hope that this tunnel will ease traffic congestion on a daily basis in Tuol Kork.
According Dimanche project expense of $ 14 million.

No comments :

Post a Comment