Saturday, July 25, 2015
បន្ទាប់ពីបែកគ្នាហើយ អ្នកច្បាស់ជាចង់បាន មនុស្សម្នាក់ដែល អាចប្រាប់អ្នកថា…..
វាជារឿងធម្មតាទេ នៅពេលដែលបែកគ្នាហើយ គ្មាននរណាម្នាក់ដែលមិនឈឺចាប់នោះទេ។ ទោះតែម្នាក់នោះធ្លាប់ជាមនុស្សដែលរឹងមាំកំរិតណាក៏ដោយ ក៏គេចេះយំស្រែក ខូចចិត្ត និង ពិបាកចិត្តបំផុតដែរ។ថ្ងៃទី១ បន្ទាប់ពីអ្នកបែកគ្នារួច អ្នកច្បាស់ជាចង់អោយមនុស្សដឹងពីទំហំនៃការឈឺចាប់របស់អ្នកខ្លាំងណាស់។ ជាពិសេសមនុស្សដែលធ្លាប់តែពោលពាក្យថា «ស្រលាញ់អ្នកខ្លាំងណាស់ ស្រលាញ់ធំជាងអ្វីៗទាំងអស់» អោយគេបានដឹងថាអ្នកនៅពេលនេះគឺជិតស្លាប់ហើយ។ អ្នកឈឺខ្លាំងណាស់ ឈឺស្ទើរតែទ្រាំមិនបានទេ។ អ្នកក៏ចង់បានមនុស្សម្នាក់ដែលអាចស្តាប់រឿងទុក្ខសោករបស់អ្នក ហើយ អាចលួងលោម និង ប្រាប់អ្នកថា៖
«មិនអីទេ, អ្នកអាចធ្វើជាមនុស្សដែលទន់ជ្រាយបានពេលនេះ អ្នកអាចយំ រឺស្រែកអោយខ្លាំង អ្នកមិនចាំបាច់ធ្វើជាមនុស្សដែលឥតខ្ចោះទេ ដែលមានន័យថាអ្នកខំព្យាយាមលាក់បាំងការឈឺចាប់របស់អ្នក។ បេះដូងរបស់អ្នកអាចនឹងឯការមែននៅពេលនេះ តែមិនមែនមានន័យថាអ្នកនៅតែឯការបែបនេះរហូតទេ អ្នកនឹងអាចរកឃើញមនុស្សម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដនៅថ្ងៃណាមួយ។ ឥលូវនេះអ្នកគ្រាន់តែសំងំអោយស្ងៀម ព្យាបាលរបួសរបស់អ្នកអោយជាសះស្បើយបានហើយ។ មិនមែនមានតែអ្នកទេ ដែលជួបរឿងទុក្ខសោក ស្នេហាមិនសមបំណង ប៉ុន្តែមានមនុស្សជាច្រើនដែលជួបប្រទះបញ្ហាស្រដៀងអ្នក ដូចអ្នក រឺខ្លាំងជាងអ្នក។ បាតដៃរបស់អ្នកនៅពេលនេះ អាចប្រហែលជាទំនេរគ្មានអ្នកកាន់ ប៉ុន្តែវាគ្រាន់តែជាបណ្តោះអាសន្នទេ ថ្ងៃណាដែលអ្នកជួបស្នេហ៍ពិត ដៃរបស់អ្នកនឹងរវល់ទៀតហើយ គេម្នាក់នោះប្រហែលជាកាន់ដៃរបស់អ្នកលែងទេ។ អ្នកប្រហែលជាអាចស្រក់ទំងន់ខ្លាំង រឺឡើងហួសកំរិត ប៉ុន្តែមិនជាអ្វីទេ អ្នកនៅតែស្រស់ស្អាតសំរាប់ឪពុកម្តាយ និង មិត្តភក្តិរបស់អ្នក ជាពិសេសបេះដូងរបស់អ្នកនៅតែមានពណ៌ស្រស់បំព្រង។ អ្នកប្រហែលជាពិបាកក្នុងការដើរលើផ្លូវ ដែលធ្លាប់មានគេ ប៉ុន្តែនៅពេលដែលអ្នកអាចឆ្លងកាត់វាបានហើយ អ្នកនឹងក្លាយជាមនុស្សដែលរឹងមាំបំផុត។ អ្នកប្រហែលជានឹកគេម្នាក់នោះណាស់ ប៉ុន្តែអ្នកត្រូវតែប្រាប់ខ្លួនអ្នកថា គេម្នាក់នោះគ្មានអ្វីជាប់ទាក់ទងនឹងអ្នកទៀតទេ ហេតុអ្វីត្រូវនឹកគេនោះ។ អ្នកប្រហែលជាអផ្សុកខ្លាំងណាស់ ដែលគ្មានអ្នកជជែកលេងជាមួយអ្នក តែកុំបារម្ភអ្នកអាចជជែកជាមួយខ្ញុំបាន, ខ្ញុំទំនេរជានិច្ចសំរាប់អ្នក។ ខ្ញុំយល់ពីអារម្មណ៍របស់អ្នក ថាអ្នកពិតជាចង់អោយពេលវេលាត្រលប់ក្រោយវិញណាស់។ អ្នកចង់អោយខ្លួនឯងនៅតែជាមនុស្សសំខាន់សំរាប់គេ។ ចង់អោយថ្ងៃចាប់ផ្តើមដំបូងនៅតែបន្ត រហូតមកដល់ពេលនេះ។ ឈប់ខូចចិត្តទៀតទៅ! អ្វីៗហួសហើយ អោយវាទៅតាមដំណើរចុះ។ ទោះពេលនេះអ្នកធ្វើអ្វី ក៏មិនបានផលដែរ។ រឿងដែលអ្នកត្រូវធ្វើពេលនេះគឺ ទទួលយកការពិត ថាអ្នកបែកគ្នាហើយ។ អ្នក និង គេក្លាយជាអ្នកដទៃហើយ គ្មានអ្វីអាចស្រោចស្រង់បានទេ។ ទោះអ្នកឈរយំរៀបរាប់នៅចំពោះមុខគេ ក៏គ្មានបានអ្វីមកវិញដែរ អ្វីដែលអ្នកបានគឺត្រឹមតែការឈឺចាប់ និង ក្តីអាម៉ាស់តែប៉ុណ្ណោះ។ គេមិនយល់ទេ ព្រោះគេមិនមែនជាអ្នកដែលត្រូវគេបោះបង់ ធ្វើម៉េចគេអាចយល់ពីអារម្មណ៍ឈឺចាប់មួយនេះទៅ។ អ្នកកាន់តែអង្វរ គេកាន់តែយល់ថាអ្នកជាមនុស្សដែលគ្មានតំលៃសំរាប់គេ ហើយកាន់តែចង់រត់អោយឆ្ងាយពីអ្នក។ ជាចុងក្រោយ,
អ្នកមិនចាំបាច់សួរខ្លួនអ្នកថា តើអ្នកត្រូវប្រឈមមុខនឹងស្ថានភាពបែបនេះ រហូតដល់ណាទេ ព្រោះវាអាស្រ័យលើអ្នក ថាតើចង់នៅបែបនេះដល់ណា។ ខ្ញុំនៅតែនិយាយពាក្យដដែលៗថា ការនិយាយគឺងាយស្រួលជាងការធ្វើ ប៉ុន្តែប្រសិនបើអ្នកមិនព្រមបង្រៀនខ្លួនអ្នកអោយរៀនចេះរស់នៅដោយគ្មានគេទេ អ្នកនឹងនៅតែរស់នៅក្នុងស្ថានភាពបែបនេះ។ មិនខុសទេការស្រលាញ់គឺមិនចាំបាច់មានហេតុផល ហើយក៏មិនចាំបាច់ចំណាយពេលទៅស្រលាញ់ដែរ ប៉ុន្តែពេលដែលចង់បំភ្លេចវិញគឺត្រូវចំណាយពេលស្ទើរមួយជីវិត។ ទោះជាយ៉ាងណាក៏ដោយ, អ្នកត្រូវតែបង្រៀនខ្លួនអ្នកអោយចេះទទួលស្គាល់ការពិត ថាអ្នកបានក្លាយជាមនុស្សអតីតសំរាប់គេរួចទៅហើយ។ ទោះអ្នកនៅគិត ក៏គ្មានប្រយោជន៍ដែរ បានត្រឹមស្តាយ និង ខឹងគេតែប៉ុណ្ណោះ។ សំរាប់គេវិញរឹតតែមានមោទនភាពលើខ្លួនគេ ដែលអាចធ្វើអោយមនុស្សម្នាក់ស្ទើរស្លាប់ស្ទើររស់ ហើយគេច្បាស់ជាមានក្តីសុខខ្លាំងណាស់ព្រោះគេឃើញអ្នកទៅជាបែបនេះ។ ថ្ងៃនេះអ្នកឈឺចាប់ខ្លាំង ប៉ុន្តែថ្ងៃក្រោយគេម្នាក់នោះនឹងឈឺជាងអ្នក និង អាម៉ាស់ជាងអ្នក នៅពេលដែលអ្នកអាចរស់នៅដោយគ្មានគេ ហើយមានក្រុមគ្រួសារមួយដែលកក់ក្តៅបំផុត។ អ្នកត្រូវចាំថាមនុស្សយើងមានថ្ងៃឡើង ថ្ងៃធ្លាក់ចុះ, ដូច្នេះមិនមែនមានន័យ ថ្ងៃនេះគេឈ្នះអ្នក គេជោគជ័យមួយជីវិតទេ ថាមិនត្រូវថ្ងៃណាមួយគេក៏ជួបរឿងដូចអ្នកដែរ។ អ្វីដែលសំខាន់អ្នកត្រូវបោះជំហានដោយសេចក្តីក្លាហាន ឆ្ពោះទៅរកថ្ងៃថ្មី និង ធ្វើខ្លួនឯងអោយសប្បាយរីករាយ រង់ចាំទទួលស្វាគមន៍មនុស្សពិតរបស់អ្នក។ ដកដង្ហើមអោយវែងៗ ហើយចង់ចាំថាថ្ងៃស្អែកជាថ្មីសំរាប់អ្នក។»
អរគុណសំរាប់ការចំណាយពេលអានអត្ថបទមួយនេះ សង្ឈឹមថាអ្នកអាចរសាយចិត្តបានខ្លះនៅពេលដែលបានអានវា។ ខ្ញុំនៅទីនេះចាំផ្តល់កំលាំងចិត្តអោយអ្នក ហើយ រីករាយនឹងស្តាប់នូវទុក្ខកង្វល់របស់អ្នក៕
ប្រភព៖ khmer-press.com
English:
After breaking up, and you definitely want to be a person who can tell you that ... ..
It is not unusual when apart, and no one who was not hurt. However, that alone was a strong level any screaming heartbroken and sad.
1, after the separation, then you definitely want people to know the extent of your pain. In particular, people who used to say that gay love you very much larger than anything they've said now is dying. You are very sick, almost unbearable pain. You also want someone who can listen to your grief and comfort, and tell you that:
Okay, you may be softening, now you can cry or scream, you do not need to be perfect, which means that you try to hide your pain. Your heart can not at this time does not mean that you are still at it until you will be able to find people who truly love you someday. Now, you just stay silent treatment for your injury to heal. Not only those who meet romantic grief does not fit, but there are many people who face similar problems as or stronger than you. Your palm now, you can probably spare no more, but it's just temporary, but the day you met your true love will be busy that no one may hold your release. You may be able to shed weight or excessive, but nothing still nice for their parents and friends, especially your heart still has a beautiful color. You may find it difficult to walk on the road which used to have, but when you can go through it and you will become very strong. You may recall that one, but you have to tell yourself that nothing related to you anymore, why miss it. You may be very bored without chatting with you, but do not worry, you can chat with me, I'm always free for you. I understand your feeling that you really want the time back. You want to give yourself is still important for people. Want to start continues until now. Heartbroken! Undo it accordingly. However, now you do not. Thing you have to do now is to accept the fact that you broke up. And they become someone else, and nothing can save it. However, you stand a lamentation before they went back without anything, what you have is only pain and shame. They do not understand because they are not the people who they do, they can understand the hurt feelings. The more you understand that you are a plea for people and want to run away from you. Finally,
You do not need to ask yourself whether you are faced with this situation, because it depends on whether you'd like to. I still say that the repetition is easier than done, but if you refuse to teach yourself to learn to live without them, you would still be living in such a situation. Love is not without reason, and do not need to take the time to love, but when you want to forget it takes almost a lifetime. However, you have to teach yourself how to recognize the fact that you have become the former already. So even if you think sadly futile and angry. For them, the more proud of themselves that can make a person almost died almost alive, and they must have very deep unhappiness, because he sees you as such. Today very painful, but later they will hurt you and embarrass you when you can live without them, and there is a warm family. You need to remember that we have fallen, so today does not mean they win you a successful life that has not been the same day they met. Most importantly, you must be brave step toward a new day and make themselves happy waiting for your welcome. Deep breath and remember that tomorrow for you. '
Thank you for spending time reading this article can hope that some frustration when reading it. Here I give strength to you and are happy to listen to your concerns.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment