Powered by Blogger.

Saturday, July 18, 2015

គ្រូពេទ្យ​កំហូច​បោក​ប្រពន្ធ​អ្នក​ជំងឺ​ថា​មក​បូម​ឈាម​ ​ចាក់​ថ្នាំ​សន្លប់​រំលោភ​បាន​សម្រេច​​រួច​ដាក់​មេ​ប្រូច​

No comments :
ខេត្ត​ក្រចេះ​៖​ នៅ​ព្រឹកមិញ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ មាន​ហេតុការណ៍​ហួសចិត្ត​មួយ ដែល​បាន​កើត​ឡើង​ទាំង​ព្រឹក​ព្រលឹម​តែ​ម្ដង ដោយ​មាន​គ្រូពេទ្យ​កំហូច​ម្នាក់ បោក​ប្រពន្ធ​អ្នក​ជំងឺ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ពិសោធន៍ ដោយ​កុហក​ថា ដើម្បី​បូម​ឈាម​មួយ​ចំនួន ​សម្រាប់​ព្យាបាល​ប្ដី​របស់​នាង ប៉ុន្តែ​ត្រូវ​បាន​គ្រូពេទ្យ​រូប​នោះ ចាក់​ថ្នាំ​សន្លប់ រួច​រំលោភ​បាន​សម្រេច និង​គេច​ខ្លួន​បាត់​ស្រមោល​។ 
រូបភាពទី១

​ជន​សង្ស័យ​ខាង​លើ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គ្រូពេទ្យ​ផ្នែក​ជំនាញ​វះកាត់​ម្នាក់ ​មាន​ឈ្មោះ​ ហេង​ ម៉េង​លាង​ ​ត្រូវ​បាន​រត់គេច​ខ្លួន​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​កាលពី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ​នេះ ​បន្ទាប់​ពី​រូប​គេ​ធ្វើ​សកម្មភាព​រំលោភ​ស្ត្រី​ម្នាក់​មក​សម្រាក​ថែទាំ​ ជំងឺ​ប្ដី​ ​ក្នុង​មន្ទីរពេទ្យ​​បាន​សម្រេច​។​

បន្ទាប់ ​ពី​កើត​ហេតុ​ភ្លាម​ៗ ​ប្ដី​នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ ហើយ​ឲ្យ​ប្រពន្ធ​មក​សម្រាក​កំដរ​ថែទាំ​សុខភាព​ ប៉ុន្តែ​គ្រា​ដែល​ខ្លួន​កំពុង​ដេក​លក់​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​គ្រូ​ពេទ្យ​ផ្នែក​វះកាត់​ឈ្មោះ​ ហេង​ ម៉េង​លាង​ បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​ ឲ្យ​ចូល​ក្នុង​បន្ទប់ពិសោធន៍​ ដោយ​ភូត​កុហក​ថា​ ត្រូវ​បូម​ឈាម​ ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​រូបគេ(ប្ដី)។
 រូបភាពទី២
 
​ បុរស​ជា​ប្ដី​បាន​បន្ត​ទៀត​ថា​ ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ ប្រពន្ធ​របស់​លោក​បាន​បញ្ជាក់​ថា​ គ្រូពេទ្យ​ខាងលើ​នេះ​ បាន​កាន់​ម្ជុល​២​ មួយ​តូច​ មួយ​ធំ​ បាន​ចាក់​ទៅ​លើ​ភរិយា​របស់​លោក​ ដែល​សន្និដ្ឋាន​ថា អាច​ជា​ថ្នាំ​សន្លប់​ ទើប​គ្រូពេទ្យ​កំហូច​នេះ​បាន​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​ រួច​ហើយ​ក៏​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។​ ​
 រូបភាពទី៣
 

​ ស្ត្រី​រង​គ្រោះ​ ពេល​ដឹងខ្លួន​ឡើង​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ រួច​រត់​មក​ប្រាប់​ប្ដី​រាល់​រឿងហេតុ​ករណី​ចាប់​រំលោភ​នេះ​ ទើប​មានការ​ឆោឡោ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ និង​អ្នកជំងឺ​ ហើយ​ជន​រង​គ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​ កើតហេតុ​ផង​ដែរ​៕
English:
 
Kratie province: in the morning on July 18, 2015. Ironically incident that occurred early morning only once, with Doctors cheated wife fox patients into the lab, lie, to pump some blood for the treatment of her husband, but was that anesthesia doctors and raped and fled shadow.
The suspect is known as a physician, a surgeon named Heng Meng escaped from washing Kratie Referral Hospital on the morning of July 18, 2015, after he raped a woman came to rest husband in hospital care.
Immediately after the incident, her husband competent female victims to know that they are sick and care for his wife to accompany holiday health, but when it was asleep at 7 and 30 am on 18 July 2015 was doctor surgeon Heng Meng wash called his wife into the false lab to have blood drawn to to rescue him (her husband).
A husband said that when you go into the room, his wife confirmed the doctor above needle 2 small one on his wife, who concluded that anesthesia doctors fox infringement action already decided to escape the shadow again.
Women victims woke up screaming aloud to cry and ran to tell her husband anything rape cases spectacle surprised the hospital staff and patients and victims sue authorities to come down at the scene.
 
 

No comments :

Post a Comment