Wednesday, July 22, 2015
ឌីជេ ក្តិប ជួបគ្រោះថ្នាក់ ចរាចរណ៍ ហើយផ្ញើរសារ អរគុណ ជនបង្កថែមទៀតផង
គ្រោះថ្នាក់ កើតមានគ្រប់ពេល ប្រសិន បើគ្មានការ ប្រុងប្រយត្ន័ ហើយកាលពីពេលថ្មីៗនេះ ឌីជេ ក្តិប ដែលជាតារាចម្រៀង រេប និងជាតារា សម្តែង មួយរូបនោះ ក៍បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយរបួសគួរសមផងដេរ។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្តិប បាននិយាយ នៅវេលាម៉ោង ប្រហែលជា ១២ យប់ ខ្លួនបានជិះម៉ូតូ ទៅហូប បបរ តែស្រាប់តែ ជួបគ្រោះថ្នាក់ ទៅវិញ ដោយសារតែ រថយន្តមួយគ្រឿង បានបើកកៀរគាត់ អោយដួល ហើយជិះគេចខ្លួន ដោយសុវត្ថិភាព។ក្រោយពីគ្រោះថ្នាក់ រងរបួស គួរសម ថ្លោះកជើង រលាត់ដៃរលាត់ជើងដើរ សឹងអត់រួច ក្តិបក៍បាន ផ្ញើរសារ អរគុណ រថយន្តបង្កថា ” កៀរមធ្យម ងំមេឃភ្លៀង ត្រជាក់ស្រួលណាស់ឈឺក៏ស្រួលដែរ អរគុណច្រើនបងដែលបានកៀរ love u” ។ ជាមួយគ្នានេះផងដែរ ឌីជេ ក្តិត ដែលមាន សំដីចាក់ទឹកមិនលិច រូបនេះ បានបន្ថែម ពាក្យមួយឃ្លាថា ” ខ្ញុំចង់ប្រាប់ថាកំហុសទាំងអស់មកពីខ្លួនខ្ញុំ គេកៀរខ្ញុំលេងៗហ្នឹង តែមកពីខ្ញុំដួលមែនទែន” ដែលនេះជាសំដី លេងសើច របស់ ក្តិបតែ ជាការរិះគន់ បែបប្រយោល ទៅវិញ។
គួររំលឹកផងដែរថា គ្រោះថ្នាក់ ចរាចរណ៍ ពិតជាមើលមិនឃើញនោះទេ ប្រសិនបើយើង ធ្វេសប្រហែស តែបន្តិចនោះ ហើយចំពោះអ្នក បើកបរ រថយន្ត ពេលដែលមានគ្រោះថ្នាក់ គឺពុំសូវ រងរបួស ប៉ុន្មានទេ ប៉ុន្តែអ្នកបើកម៉ូតូវិញ គឺមានតែស្បែករងឆ្អឹងតែប៉ុននឹង ដូច្នេះ សូមអ្នកបរ រថយន្តទាំងអស់ មេត្តា អធ្យាស្រ័យ បើកបរ ដោយមានការ ប្រុងប្រយត្ន័ និង យកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ចៀស គ្រោះថ្នាក់ ផ្សេងៗ៕
ប្រភព៖ DJ Kdep
English:
Accidents happen all the time if no CAUTION CAUTION DJ sour recently, a singer and as an actor he also met a car accident injury polite too. Surrounding the case of accident, sour, said at the time, maybe 12 nights it was riding a motorcycle to eat porridge, but suddenly crashed back because a car has baekkier him fall, and ride to escape safely. After the accident injured polite thlaohkcheung broken arm broken leg walking almost unemployment already sour also sent a message to thank the vehicle causing the "captive average simmering rain trachaksruol very sick also easy too, thank you very much brother, who had been exiled love u". Also DJ ktet who have verbal chaktukminlich the additional phrase, "I want to say that all errors from myself carried my dressing it only because I fell very", a verbal joke's sour, but a criticism of such indirect go. It should be noted also that the accident really invisible, but if we have neglected a bit, and for those driving the vehicle when the danger is less injured few but the motorcyclist is only skin suffered bone only so please you driver all mercy tolerance driving with careful care and attention to avoid accidents .
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment