Powered by Blogger.

Thursday, July 16, 2015

គន្លឹះ​ក្នុងការ​ថែទាំ​ប្រដាប់ភេទ​ឲ្យ​មាន​អានុភាព​រឹងមាំ​ប្រកប​ដោយ​សុខភាព

No comments :
«បញ្ហា​ពាក់ព័ន្ធ​នឹង​សុខភាព​ទាំងអស់​សុទ្ធតែ​ប៉ះពាល់​ដល់​ប្រដាប់ភេទ​។ បុរស​អាយុ​ ៥០ ​ឆ្នាំ ដែល​មាន​សុខ​ភាព​មាំមួន​អាច​មាន​សន្ទុះ​ផ្លូវ​ភេទ​ខ្លាំង​ដូច​បុរស​វ័យ​ ៣០ ​ឆ្នាំ​ដែល​ជក់​ និង​ផឹក​គ្រឿងស្រវឹង​»។​ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ស្ទេវេន​ ឡាំ​ គឺជា​ជំនួយ​ការ​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក​ផ្នែក​វេជ្ជ​សាស្ដ្រ​ និ​ងជា​អ្នក​និពន្ធ​សៀវភៅ កត្ដា​ចម្បង​៖ ​សុខភាពល្អ​បំផុត និង​ថាមពល​ផ្លូវភេទ​ដ៏មាំទាំ​បំផុត​សម្រាប់​គ្រប់វ័យ​។ ​
​លំហូរឈាម​ល្អ​កត្ដា​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​ក៏ដើរ​តួ​នាទី​សំខាន់​ចំពោះ​មុខ​ងារ​ប្រដាប់​ភេទដែរ​។ បើ​ស្រេ្តស​ដោយ​សារ​ការងារ ឬ​ទំនាក់ទំនង​ស្នេហ៍​មិន​ផ្អែមល្ហែម មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​ ​គ្រឿង​ស្រវឹង​ គ្រឿង​ញៀន​ ឬ​ឡើង​ទម្ងន់​ជ្រុល ជីវិត​ផ្លូវភេទមិន​សម​ប្រកប​ឡើយ​។
ចូរ​ចាប់ផ្ដើម​ថែទាំ​សុខភាព​នូវ​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖
១. សម្រក​ក្បាល​ពោះ​
ទទួល​ទាន​អាហារ​សុខភាព​ និង​ហាត់​ប្រាណ​រក្សា​ទម្ងន់​រាង​កាយ និង​សម្រក​ខ្លាញ់​ក្បាល​ពោះ​។ ​ពោះ​ដ៏​ធាត់​កន្ទ្រ​ គឺជា​សញ្ញាណ​អវិជ្ជមាន​ចំពោះ​សុខភាព​ទូទៅ​ រួម​ទាំង បញ្ហា​ផ្លូវ​ភេទ​។
ប្រដាប់​ភេទ​របស់​អ្នក​ជា​ឧបករណ៍​វាស់​ស្ទង់​សុខភាព​បេះដូង​ និងសរសៃ​ឈាម​ក្រហម​។ នោះ​ដោយ​សារ​សរសៃ​ឈាម​ប្រដាប់​ភេទ​តូច​ឆ្មារជាង​សរសៃ​បេះដូង​។ ​
២. បោះ​បង់​អាហារ​ផ្សែង​
លោកវេជ្ជបណ្ឌិត ឡាំ ​បន្ដ​ថា៖ «​ការ​ជក់​បារី​ធ្វើ​ឲ្យ​សរសៃ​ឈាម​ត្បៀត​ និង​រាំង​ខ្ទប់​ឈាម​ធ្វើ​ចលនា​បន្លាស់​ទី​។ ជាតិ​នីកូទិក​ត្បៀត​លំហូរឈាម​ក្នុង​ប្រដាប់​ភេទ​ នាំ​ឲ្យ​អាច្រមក់​មិន​រឹង​។ ​
៣. ដើរ​រៀងរាល់​ថ្ងៃ​
ពេល​អ្នក​ធ្វើ​លំហាត់​ប្រាណ លំហូរឈាម​បង្កើន​ចលនា​រស់​រវើក​ ដោយ​ឈាម​ត្រូវ​ហូរ​កាត់​តាម​កោសិកា​នៃ​ភ្នាស​ជាលិកា (​សរសៃ​ឈាម​ក្រហម​)​ និង​ជំរុញ​ពួក​វា​ផលិត​នីទ្រីក អុកស៊ីដ​កាន់​តែ​ច្រើន ជា​សារធាតុ​សំខាន់​នាំ​ឡើង​ប្រដាប់​ភេទ​ឡើង​រឹង​កញ្ជ្រឹស​។ ​
វេជ្ជបណ្ឌិត ​ថា​៖ «​បុរស​កាន់​តែ​មាន​សុខភាព​ល្អ រូប​គេ​ផលិត​សារធាតុ​នីទ្រីក អុកស៊ីដ កាន់​តែ​ច្រើន​ និង​ពង្រឹង​អានុភាព​ប្រដាប់​ភេទ​កាន់​តែ​ដូច​ដុំ​ថ្ម​»។ ​
លំហាត់​ប្រាណ​ក៏​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​ប្រើ​ឱកាស​បំបាត់​អាការ​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​កម្រិត​ស្រាល​ ដែល​នាំ​ឲ្យ​ប្រដាប់​ភេទ​ធ្លាក់​សមត្ថភាព​ផង​ដែរ​។
៤. ឧស្សាហ៍​ត្រួត​ពិនិត្យ​ដុំ​បាល់​ទាំង​គូ​
ជំងឺ​មហារីក​ពងស្វាស​មាន​ញ៉ាំ​​ញី​ជីវិត​បុរស​ជិត​ ៨​ ពាន់នាក់​ក្នុង​មួយ​ឆ្នាំ​ ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី​ ១៥ ទៅ ៤០ ​ឆ្នាំ​។ នៅពេល​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ទាន់​វេលា ​លទ្ធភាព​ស្រោច​ស្រង់​មាន​ដល់​ជាង​ ៩៥​ ភាគរយ​។ ​
ត្រួត​ពិនិត្យ​ដុំបាល់​ទាំងគូ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​រៀង​រាល់​មួយ​ខែ​ម្ដង​។ នេះ​ ​ជា​វិធីសាស្ដ្រ​របស់​ទីប្រឹក្សា​ផ្នែក​បស្សាវវិទ្យា​ Men’s Health វេជ្ជបណ្ឌិត ឡាររី លីពសាត់​ ប្រធាន​ផ្នែក​ឱសថកែ​រោគ​បន្ដ​ពូជ​បុរស​នៅ​សាកលវិទ្យាល័យ​ឱសថ​សាស្ដ្រ​បេល័រ។
​ទី​១៖ ងូត​ទឹកក្ដៅ​ឧណ្ឌៗ។ ទឹក​ក្ដៅ​ធ្វើ​ឲ្យ​សាច់ដុំ​សម្រាក​ដែល​រុញ​ច្រាន​ពងស្វាស​ចូល​ក្នុង​ស្រោម​ ងាយ​ស្រួល​ឲ្យ​អ្នក​ធ្វើ​ការ​ត្រួតពិនិត្យ​។
ទី​២​៖ ស្ទាប​កន្សោម​ពង​ទាំងគូ​ក្នុង​ពេល​តែមួយ​។ វា​អាច​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ​ តែ​ក៏​មិន​គួរ​ខុស​ទំហំ​គ្នា​ឆ្ងាយ​ដែរ​។
​​ទី​៣​៖ ​​ត្រួត​ពិនិត្យ​​ថ្នម​ៗ​ម្ដង​មួយ​ៗ​។ ដាក់​ម្រាម​ដៃ​ចង្អុល និង​កណ្ដាល​ពី​ក្រោម និង​មេដៃ​ពី​លើ​ពងស្វាស​។
លុញ​សង្កត់​ស្រាលៗ ៣០ វិនាទី​ថា​តើវា​មាន​ពក ឬ​រលាក​ត្រង់​ចំណុច​ណា​ឬទេ​។ តែ​បុរស​ជា​ច្រើន​យល់​ច្រឡំ​ចំពោះ​បំពង់​បង្ហូរ​ទឹកកាម​ដែល​រលាកដែរ​។
បើ​មិន​ប្រាកដ​ ឬ​បើ​អ្នក​លាប​ឃើញ​រលាក ចូរ​ទៅ​ប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​ភ្លាម​៕ 
ប្រភព៖ postkhmer

No comments :

Post a Comment