Thursday, July 16, 2015
គុណប្រយោជន៏ល្អៗ ពីការទទួលទានដំណេកនៅពេលថ្ងៃ
សុខភាព៖ ការទទួលទានដំណេកនៅពេលថ្ងៃ បានផ្តល់សកម្មភាពផ្លាស់ប្តូរជាច្រើន ដល់រាងកាយនិងខួរក្បាលរបស់មនុស្ស ព្រោះពេលដែលមនុស្សបានសំរាក គ្រប់កោសិកាទាំងអស់និងបានផ្អាកឈប់ដំណើរការមួយរយៈ ស្របពេល ដែលប្រព័ន្ធបញ្ជារបស់ខួរក្បាលឈប់ឆ្លើយតបនិងតំរូវការនៃសារពាង្គកាយ។
យោងតាមការសិក្សារបស់អង្គការណាសា(NASA) តាំងពីឆ្នាំ១៩៩៥បានរកឃើញនៅអត្ថប្រយោជន៏ ពីការទទួលទានដំណេកនៅពេលថ្ងៃ ទោះក្នុងករណីយូរឬខ្លីក៏ដោយ។ ក្នុងការសិក្សាស្រាវជ្រាវនោះ បានណែនាំអោយសាធារណៈជនជាច្រើនអនុវត្តន៏តាម ដោយគេងយ៉ាងហោចណាស់អោយបាន៤០នាទីនៅកំឡុងពេលថ្ងៃ ដែលជាមធ្យមមានរយៈពេល២៥,៨នាទី។
លើសពីនេះការទទួលទានដំណេកអាចជួយកាត់បន្ថយភាពថប់ប្រមល់ដែលអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល និងជួយគ្រប់គ្រងសំពាធឈាមក្នុងរាងកាយ ជាពិសេសសំរាប់អ្នកលើសឈាម។
ពេលដែលលោកអ្នកបានសំរាក វាជួយផ្លាស់ប្តូរចង្វាក់បេះដូង និងកំរិតចរន្តឈាមអោយមានដំណើរការ តាមប្រក្រតីដោយបានបញ្ចេញនៅសារធាតុកាប៉ូន ពីរាងកាយ បន្ទាប់ពីទទួលរងសំពាធពីបរិយាកាសខាងក្រៅ។
អ្នកស្រាវជ្រាវបានរកឃើញថា ការគេងអោយបាន៤៥នាទីម្តងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយនៅបរិមាណកំរិតឈាមបានដល់៤៧ភាគរយ ហេតុដូច្នេះហើយទើបកុមារ និងមនុស្សវ័យជំទង់ ត្រូវទទួលទានដំណេកអោយបានគ្រប់គ្រង ដើម្បីអោយការវិវឌ្ឍន៏នៃរូបរាងកាយមានលក្ខណៈល្អប្រសើរតាមក្រិតក្រមធម្មជាតិ មិនពិការភាពនិងងាយទទួលរងពីជំងឺគ្រប់ប្រភេទ៕
ប្រភពពី៖ mylekha.com
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment