Powered by Blogger.

Saturday, July 25, 2015

វិធីសាស្ត្រ​ធ្វើឲ្យ​អ្នកក្លាយជាមនុស្សដ៏ស្រស់ស្អាត​ក្នុងរយៈ​ពេលតែប៉ុន្មាននាទី

No comments :
ដើម្បីឲ្យ​សម្រស់​របស់អ្នក​មានភាពស្រស់​ស្អាត អ្នកត្រូវ​ចំណាយពេលវេលា​លើវាបន្តិច។ អ្នកត្រូវ​មានភាព​អត់ធ្មត់​ច្រើន ដើម្បីបង្កើន​សម្រស់​ខ្លួនអ្នក ប៉ុន្តែ​នៅក្នុង​ជីវិត​ដ៏មមាញឹក​សព្វថ្ងៃ​នេះ អ្នកត្រូវ​តែអនុវត្ត​តិចនិច​មួយចំនួន ដើម្បីឲ្យខ្លួន​អ្នកមាន​សម្រស់ស្រស់​ស្អាត។ មនុស្សស្រី​គ្រប់រូបចូលចិត្ត​បង្កើនសម្រស់​តាមផ្លូវ​កាត់ នៅពេលពួកគេ​មាន​គ្មានពេល។ មាន​តិចនិច​ថែរក្សាសម្រស់​មួយចំនួន​ដែលនឹងអាច​ជួយឲ្យ​អ្នកស្រស់ស្អាត ដោយមិនចាំបាច់​ត្រូវចំណាយពេលវេលា​ច្រើន។
ហើយក៏​ត្រូវបានគេឲ្យឈ្មោះ​ម្យ៉ាងទៀត​ថា វិធីលួច​សម្រស់។ វិធីទាំងនេះ​នឹងជួយកាត់បន្ថយ​ពេលវេលា​ជាច្រើន​ម៉ោង​របស់អ្នក​មកត្រឹមតែប៉ុន្មាន​នាទីប៉ុណ្ណោះ ដើម្បី​ជួយបង្កើន​សម្រស់​របស់​អ្នក។
អ្នកអាច​ប្រើគំនិត និងតិចនិច​បង្កើនសម្រស់​ទាំងនេះ ប្រសិនបើអ្នក​ចង់ឲ្យគ្រឿង​អលង្ការ​មាសរបស់អ្នក​ភ្លឺចែងចាំង, ក្រាស់សិតសក់​ស្អាត ឬជក់ផាត់មុខ​របស់​អ្នកស្អាត។ បញ្ហា​ទាំង​អស់​នេះ​អាចដោះស្រាយ​បាន​យ៉ាងងាយ ដោយគ្រាន់តែ​ប្រើតិចនិច​សម្រស់​តាមបែបធម្មជាតិ និងគំនិត​ដែលអ្នក​នឹងពេញចិត្តធ្វើ ហើយធ្វើឲ្យ​អ្នកដទៃ​មានការ​ងឿងឆ្ងល់។ ខាង​ក្រោមនេះ​ជាតិចនិច​សម្រស់មួយចំនួន​ដែលអ្នកគួរតែ​ធ្វើ ដើម្បីបង្កើន​សម្រស់របស់​អ្នក​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាននាទី៖
ធ្វើម៉ូត​សក់ល្បីៗ
ប្រសិនបើអ្នកចង់​បានម៉ូតសក់​ទឹករលកដូច​តារាល្បី មានវិធីសាមញ្ញៗ​ដែលអាច​ធ្វើវា​បាន។ គ្រាន់តែ​ក្រងសក់សើម​របស់អ្នក​ជាបំណែក​តូចៗ រួចអ៊ុត​វាដោយ​ប្រើប្រដាប់​អ៊ុត​សក់​ត្រង់។ បន្ទាប់​មកពន្លា​សក់ក្រង​របស់អ្នក​ នោះអ្នក​នឹងទទួល​បានសក់​រាងទឹករលក។
ធ្វើឲ្យស្បែក​មុខម៉ដ្ឋរលោង​បានលឿន
កិនផ្លែប័រឲ្យ​ម៉ដ្ឋ រួចលាយ​ជាមួយនឹង​ទឹកដោះគោជូរ ២ស្លាប​ព្រាបាយ។ ច្របល់វា​ចូលគ្នាឲ្យ​បានសព្វល្អ ហើយលាប​លើផ្ទៃមុខ​របស់អ្នក។ រង់ចាំរយៈពេល ១៥នាទី ដើម្បីឲ្យ​ស្បែក​ម៉ដ្ឋ​រលោង។
ផាត់ម្សៅ​លើស្បែក​មុខមាន​ជាតិខ្លាញ់​ច្រើន
ការផាត់មុខ​លើស្បែក​មានជាតិខ្លាញ់​ច្រើន​ជាការងារ​មួយគួរ​ឲ្យធុញទ្រាន់​ណាស់ ព្រោះរាល់​ផលិតផល​ផាត់មុខ​ទាំងអស់​នឹងច្របល់ចូល​គ្នានៅលើ​ផ្ទៃមុខ សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ហើយធ្វើឲ្យ​សម្រស់​គ្មាន​ភាព​ទាក់ទាញ។ ដើម្បីជៀសវាង​បញ្ហានេះ គួរតែលាបក្រែម​រឹតបន្តឹងស្បែក​ដោយប្រើស្បៃ​ជាមុនសិន បន្ទាប់​មកចាំ​ផាត់មុខ​ជាក្រោយ។
វិធីដើម្បីបិតបាំង​ស្នាមជាំខ្មៅ
ផ្ទៃមុខ​មានស្នាម​ជាំខ្មៅ និងស្នាមអុចខ្មៅ​អាចបិតបាំង​បានដោយ​ការផាត់មុខ។ តែទោះបីជាយ៉ាង​ណាក៏ដោយ ប្រសិនបើអ្នក​គ្មានពេលទេ​នោះ គ្រាន់តែ​លាបក្រែម​ពណ៌ផ្កាឈូក​លើបបូរមាត់​របស់​អ្នក។ វានឹងទាក់ទាញចំណាប់អារម្មណ៍​របស់មនុស្សពីការមើល​ស្នាមជាំខ្មៅឲ្យ​ត្រលប់មក​មើលបបូរមាត់​របស់អ្នក​វិញ ហើយធ្វើឲ្យ​អ្នកមាន​ភាពស្រស់ស្អាត​ឡើង។
ក្រែមបន្ទន់​ស្បែកមុខ
ប្រសិនបើអ្នកមាន​បញ្ហាស្បែកស្ងួត ហើយគ្មានពេលវេលា​ដើម្បីព្យាបាល​វាបាន អ្នកមិនចាំបាច់​ត្រូវបារម្ភ​ឡើយ។ លាបក្រែម​បន្ទន់ស្បែក​មុខ និងរាងកាយ​របស់អ្នក។ ក្រោយរយៈ​ពេល ១៥នាទី ចូលទៅ​ងូតទឹក។ ស្បែកអ្នក​នឹងមាន​ជាតិសំណើម ហើយផ្តល់​សារធាតុចិញ្ចឹម​ដល់ស្បែក​មុខ។
កម្ចាត់អាចម៌រុយ​ដោយប្រើថ្នាំដុស​ធ្មេញ
ប្រសិនបើអ្នក​បម្រុងនឹង​ទៅចូលរួមក្នុង​ពិធីជប់លៀង ឬពិធីរៀប​ការមិត្តភក្តិ ហើយស្នាម​អាចម៌រុយ​បានបំផ្លាញ​សម្រស់​របស់អ្នក។ គ្រាន់តែ​ប្រើថ្នាំ​ដុសធ្មេញ​លាបពី​លើស្នាម​អាចម៌រុយ​ជាការ​ស្រេច។ ស្នាមអាចម៌រុយ​នឹង​ស្ងួត ហើយ​បាត់អស់។
ជួយឲ្យស្បែក​មុខស ស្រស់ស្អាត
លាយតែបៃតង ៣ស្លាបព្រាបាយ​ជាមួយនឹង​ស្ករស ២ស្លាបព្រាបាយ ព្រមទាំងក្រែមផ្តល់​សំណើម ១ស្លាបព្រាបាយ​បញ្ចូលគ្នាឲ្យ​បានសព្វល្អ។ រួចលាបវា​លើផ្ទៃមុខ​របស់​អ្នកថ្នមៗ និងរង់ចាំ​រយៈពេល ១០នាទី។ ឱសថនេះ​នឹងធ្វើឲ្យស្បែក​របស់អ្នកស, ម៉ដ្ឋរលោង និង​ស្រស់ស្អាត។
កម្ចាត់ស្បែក​ស្រអាប់
លាយទឹក​ក្រូចថ្លុង ៣ស្លាបព្រាបាយ​ជាមួយនឹង​ស៊ុតស។ លាយវាលើ​ផ្ទៃមុខរបស់​អ្នក រួចរង់ចាំរយៈពេល ១០នាទី។ វិធីនេះនឹង​ជួយកម្ចាត់ជាតិខ្លាញ់​ចេញពីលើស្បែក​របស់​អ្នក។ ហើយវិធី​នេះក៏ធ្វើឲ្យស្បែក​មុខរបស់​អ្នកស ម៉ដ្ឋ​រលោងផងដែរ។
ព្យាបាល​បញ្ហាមុនក្បាលខ្មៅ
វិធីកម្ចាត់មុនក្បាលខ្មៅ​របស់អ្នកបាន​យ៉ាងងាយស្រួល ដោយគ្រាន់តែ​លាយស៊ុតស ១គ្រាប់ជាមួយនឹង​ទឹកក្រូច ៣ស្លាបព្រាបាយ។ លាបវាពេញលើផ្ទៃមុខ​របស់អ្នក ជាពិសេស​លើមុនក្បាល​ខ្មៅ។ រង់ចាំរយៈ​ពេល ១៥នាទី រួចលាង​សម្អាត​វាចេញ៕
ផ្ដល់សិទ្ធិដោយ មង្គលការ


English:

Method makes you become beautiful within just a few minutes

In order to make your beauty beauty takes a bit of time on it. You must have a lot of patience in order to enhance its beauty, but in today's busy life, you have to carry out some of the less-to make yourself beautiful. Everyone likes beauty along when they have no time. There is some beauty care less which will help you to beautiful without having to spend a lot of time.
And was named the other hand, that way stealing beauty. These methods will help reduce your time for several hours, only a few minutes to help enhance your beauty.

You can use the ideas and enhance the beauty of these if you want your gold jewelery bright, pretty thick comb, or clean your makeup brushes. All these problems can be solved simply by using less natural beauty and the idea that you will appreciate and make others wonder. This follows a number of beauty that you should do to increase your beauty in just a few minutes:

Famous hair
If you want to have hair waves like celebrities have a simple way to do it. Just your wet braided into small pieces and iron it using armed perm straight hair. Then your tent sakkrang, you will get a hair-shaped waves.

Make skin smooth fine fast
Avocado powder mill and mixed with yogurt 2 kitchen spoon. Blending it together today and put it on your face. Wait for 15 minutes so that the skin smooth and fine.

Phatmsaow fat skin
Make a lot of fat on the skin is a very boring because all products Salons blending into each other on the face is rich in fat and striking beauty. To avoid this issue should be painted cream skin tightening using veil first then wait Salons.

A way to shut gloss black blemishes

Black face, bruises and scars real black spot concealed by makeup. However, if you do not have time, just painted pink cream on your lips. It will attract the attention of people from the black bruises to come back to see your lips and make you beautiful.
Soften skin cream

If you have dry skin, and no time to cure it, you do not need to worry. Painted cream soften your skin, face and body. After 15 minutes into the shower. Skin moisture and provide nutrients to the skin.
Get rid BLACKHEADS using toothpaste

If you're going to come or married friends, and track BLACKHEADS destroyed your beauty. Just use toothpaste painted on track BLACKHEADS ready. Dry track BLACKHEADS away.
Helping to beautiful skin

Green tea mixed with 3 tablespoons sugar and 2 tablespoons cream moisturizer 1 tablespoons good combination today. And put it on your face gently and wait for 10 minutes. This medicine will make your skin smooth, fine and beautiful.
Get rid of the skin opaque

Mix 3 tablespoons grapefruit juice with egg white. Mix it on your face and wait 10 minutes. This will help get rid of the fat out of your skin. And this way also makes your skin smooth and fine.
Treat the first black head
How to get rid of your blackheads easily by just 1 egg, mix with 3 tablespoons orange. Apply it on your face, especially on the first black head. Wait 15 minutes and then wash it out.

No comments :

Post a Comment