Tuesday, July 21, 2015
កូនស្រីទោលរបស់លោក ប៉ុល ពត រៀបមង្គលការ
បន្ទាយមានជ័យៈ សំឡេងភ្លេងឃ្មោះការ បានបន្លឺឡើងនៅក្នុងភូមិ ក្បាលស្ពាន ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ នៅម៉ោង ៦ ព្រឹកម្សិលមិញ នៅក្នុងខណៈដែលបងប្អូនសាច់ញាតិជិតខាងប្រមាណជាង ៣០០ នាក់ បានកាន់ថាសផ្លែឈើគ្រប់មុខឈរជាជួរ នៅក្នុងពិធីហែជំនូន កញ្ញា ស ផត្ជតា ដែលជាកូនស្រីទោលរបស់សពមេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែលបានដឹកនាំប្រទេសធ្វើឲ្យប្រជាពលរដ្ឋស្លាប់ជិត ២ លាននាក់នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩។កញ្ញ ស ផត្ជតា អាយុ ២៦ ឆ្នាំ គឺជាកូនស្រីទោលរបស់ លោក ប៉ុល ពត ឬ សាឡុត ស និងអ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ការរៀបការនោះ ធ្វើឡើងខណៈដែលលោក ប៉ុល ពត បានបន្តដឹកនាំចលនាខ្មែរក្រហមនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីវាយប្រឆាំងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ។
លោក ប៉ុល ពត បានរៀបការជាមួយប្រពន្ធទីមួយម្តងរួចមកហើយ គឺលោកស្រី ខៀវ ប៉ុណ្ណារី ប៉ុន្តែពុំមានកូននោះទេ។
នៅក្នុងរោងការដែលមានទីធ្លាធំទូលាយអមទៅដោយសួនច្បារនៅក្នុង ភូមិ ដែលមានការរចនាយ៉ាងល្អនោះលោក ជិន ណែត ដែលបម្រើការជាមួយលោក ទេព ឃុនណាល់ អតីតអភិបាលស្រុក ម៉ាឡៃ ដែលត្រូវជាឪពុកចុងរប កញ្ញា ស ផត្ជតា បានថ្លែងឲ្យដឹងថា ពិធីមង្គលការនេះ គឺជាពិធីមង្គលការធំជាងគេនៅក្នុងស្រុក ម៉ាឡៃ ដែលពុំធ្លាប់មាន ហើយក៏មានភ្ញៀវដែលជាអតីតថ្នាក់ដឹកនាំខ្មែរក្រហមមកចូលរួមច្រើន ផងដែរតាំងពីតាមបណ្តាខេត្ត និងជាពិសេសមន្ត្រីមកពីរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «មូលហេតុដែលនៅក្នុងលិខិតអញ្ជើញក្នុងពិធីមង្គលការរបស់ ផត្ជតា ដាក់ឈ្មោះលោក ឃុន ណាល់ នោះ ដោយសារតែគាត់បានចិញ្ចឹមបីបាច់ថែរក្សានាង តាំងពីនាងនៅអាយុប្រមាណ ១០ ឆ្នាំ បន្ទាប់ពីលោក ប៉ុល ពត បានស្លាប់»។
លោកឲ្យដឹងទៀតថា លោក ឃុន ណាល់ ដែលជាទីប្រឹក្សារបស់លោក ប៉ុល ពត បានដឹកដៃលោកស្រី មាស សោម ឬ ម៉ែន សុភី និង កូនស្រី ស ផត្ជតា មករស់នៅក្នុងតំបន់ ម៉ាឡៃ នេះនៅក្នុងឆ្នាំ ១៩៩៨ ហើយក៏បានរៀបមង្គលការ នៅក្នុងឆ្នាំនោះដែរបន្ទាប់ពី លោក ប៉ុល ពត បានស្លាប់នៅក្នុងឆ្នាំដដែលនោះដោយសារជំងឺគាំងបេះដូង នៅ អន្លង់វែង ជាទីដែលអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯង កាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត ពីបទថា បានបញ្ជាឲ្យគេសម្លាប់ លោក សុន សេន និងក្រុមគ្រួសារនៅខែ វិច្ឆិកា ឆ្នាំ ១៩៩៧។
លោក ជិន ណែត ថ្លែងទៀតថា៖ «ខ្ញុំមិនបានដឹងរឿងច្បាស់ទេអំពីទំនាក់ទំនងស្នេហារបស់នាង ប៉ុន្តែ ផត្ជតា រៀបការជាមួយមិត្តភក្តិរបស់នាង ដែលបានស្គាល់គ្នានៅពេលដែលនាងបានទៅរៀនអនុបណ្ឌិតអក្សរសាស្ត្រ អង់គ្លេស នៅ ប្រទេស ម៉ាឡេស៊ី ប៉ុន្តែនាងបានត្រឡប់មករស់នៅក្នុងស្រុកនេះវិញបានជិតបីឆ្នាំ ហើយ ទើបពួកគេសម្រេចចិត្តរៀបការ។
ផត្ជតា បាននិយាយថា នាងមិនទៅរស់នៅ ឬក៏ធ្វើការនៅឯណានោះទេគឺនាងនឹងនៅទីនេះជួយគ្រប់គ្រងរោង ម៉ាស៊ីនកិនស្រូវម្តាយនិងឪពុករបស់នាង»។ លោកបន្តថា ម្យ៉ាងទៀតនាងចង់រស់នៅទីនេះដោយសារក្នុងតំបន់នេះ គឺជាអតីតតំបន់ខ្មែរក្រហម ដែលជាកម្លាំងរបស់ឪពុករបស់នាងដែលមានភាពងាយស្រួលសម្រាប់នាងដោយ សារមានគេគោរពស្រឡាញ់និង រាប់អាននាងច្រើន។
លោក ទេព ឃុនណាល់ ដែលក៏ជាអតីតឯកអគ្គរដ្ឋទូតខ្មែរក្រហម ប្រចាំនៅអង្គការសហប្រជាជាតិក្នុងរបបខ្មែរក្រហមហើយក្រោយពីរបប នោះបានដួលរលំលោកបានធ្វើជាអភិបាលស្រុក ម៉ាឡៃ ដែលជាឪពុកចុងកូនក្រមុំនោះបានព្យាយាមបដិសេធពុំធ្វើអត្ថាធិប្បាយ នោះទេ ដោយលោកថ្លែងដោយពាក្យសម្តីសមរម្យនិងលើកដៃសំពះថា៖ «ឲ្យខ្ញុំ សុំទោសថ្ងៃនេះគឺជារឿងឯកជនរបស់ខ្ញុំ ខ្ញុំមិនអាចបកស្រាយអីបាននោះទេ»។
ក្រោយពីពិធីចងដៃ ទៅតាមប្រពៃណីខ្មែរមកនោះលោកស្រី មាស សោម ដែលបានចងដៃខ្សែកមាសដល់កូនស្រីប្រហែលជាមួយតម្លឹងនិងលុយរាប់ ពាន់ដុល្លារ ព្រមជាមួយសាច់ញាតិជាច្រើនចងដៃសរុបរាប់ពាន់ដុល្លារនោះលោកស្រី ក៏បានបដិសេធពុំធ្វើអត្ថាធិប្បាយដែរ ដោយព្រមទាំងដើរកៀងកូនកំលោះកូនក្រមុំ មិនឲ្យផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដែលបានព្យាយាមតាមសុំ សម្ភាសនោះទេ។
លោក រស់ ការ ដែលបានធ្វើជាទាហានខ្មែរក្រហម តាំងពីក្មេងហើយដែលជាអ្នកកំពុងរស់នៅក្នុងតំបន់នោះបានឲ្យដឹង ថា ពិធីមង្គលការនេះ នឹងមានអតីតមេដឹកនាំខ្មែរក្រហមចាស់ៗមកពីគ្រប់ទីកន្លែងមកចូល រួមច្រើន។ «ពិធីការនេះ គឺជាឱកាសដ៏ល្អមួយដែលពួកយើងអាចជួបជុំគ្នាបន្ទាប់ពីបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំ»។
រថយន្តទំនើបៗជាច្រើនគ្រឿងរបស់ភ្ញៀវ និងសាច់ញាតិរបស់គ្រួសារកញ្ញា ស ផត្ជតា បានចតតម្រៀបគ្នាជាជួរនៅក្នុងអតីតតំបន់ខ្មែរក្រហមដែលធ្លាប់មាន ការវាយប្រយុទ្ធក្តៅគគុក រវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញ ដែលបានបញ្ចប់សំឡេងស្នូរកាំភ្លើងទាំងស្រុងនៅក្នុងឆ្នាំ ១៩៩៨ នោះ លោក សួង ស៊ីគឿន អតីត ប្រធានផ្នែកព័ត៌មាន នៃក្រសួង ការបរទេស និងជាអ្នកនាំពាក្យនៃរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងឲ្យដឹងថា ពិធីមង្គលការនេះ គឺជាការបង្ហាញពីការរាប់អានគ្នាជាបងជាប្អូន និងស្គាល់គ្នាជាមិត្តភក្តិ ហើយនេះក៏ជាឧទាហរណ៍មួយបង្ហាញដល់ខ្មែរយើងទូទៅឲ្យចេះសាមគ្គីគ្នា វាគ្មានផលប្រយោជន៍អ្វី ដែលខ្មែរត្រូវប្រទូសរ៉ាយគ្នាតទៅទៀតនោះទេ។ «ពិធីការនេះវាមិនមែនជារឿងនយោបាយ ហើយក៏ពុំមែនជាការជួបជុំគ្នាដើម្បីចងក្រងកម្លាំងធ្វើអ្វីនោះ ដែរ តែវាគឺជាការសម្តែងទឹកចិត្ត នៃការរាប់អានគ្នា ក្នុងនាមជាមិត្តភក្តិនិងបងប្អូន ហើយកូនស្រីរបស់គាត់ ក៏ពុំមានពាក់ព័ន្ធអ្វីជាមួយនឹងរឿងនយោបាយនោះដែរ»។
លោកបន្តថា ការដែលមានភ្ញៀវជាច្រើនអញ្ជើញមកក្នុងពិធីមង្គលការនេះ គឺកើតចេញពីទឹកចិត្តដោយសារតែពលរដ្ឋទាំងអស់នេះ គឺជាអតីតអ្នកតស៊ូធ្លាប់ទទួលរងនូវការលំបាកអត់ឃ្លានស្លាប់រស់ ជាមួយគ្នា ទើបចងក្រងបានជាសហគមន៍មួយដល់សព្វថ្ងៃនេះ។
លោក មាស ជ័យ ដែលប្រពន្ធរបស់លោកសម្រាលកូននៅក្នុងជំរំតែមួយនិងនៅក្នុង មន្ទីរពេទ្យតែមួយជាមួយកូនស្រីរបស់លោក ប៉ុល ពត បានឲ្យដឹងថា កូនក្រមុំមានអាយុស្មើនឹងកូនលោកដែរដោយគ្រាន់តែខុសគ្នាប៉ុន្មាន ថ្ងៃប៉ុណ្ណោះ។ ពេលនោះហើយ ដែលលោកបានឃើញលោក ប៉ុល ពត នៅក្នុងមន្ទីរពេទ្យនោះ គឺគាត់ជាមនុស្សរាក់ទាក់ ប៉ុន្តែលោកពុំហ៊ានស្និទ្ធស្នាលជាមួយគាត់នោះទេ ដោយសារតែគាត់ជាថ្នាក់ដឹកនាំកំពូល។ «កូនក្រមុំដែលរៀបការនេះខ្ញុំមិនសូវស្គាល់ច្បាស់ទេ ដោយសារនាងរៀនចប់ ក៏ទៅរៀននៅ ភ្នំពេញ ប៉ុន្តែចរិតរបស់នាង គឺស៊ីវិល័យទៅតាមសង្គមបច្ចុប្បន្នវាខុសទៅនឹងចរិតឪពុករបស់នាង ដែលគាត់ជាមនុស្សប្រកាន់ធម៌អាថ៌»។
តុលាការប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃ ទី១៩ ខែ សីហា ឆ្នាំ ១៩៧៩ បានកាត់ទោសប្រហារជីវិតកំបាំងមុខ លោក ប៉ុល ពត និង អៀង សារី អតីតរដ្ឋមន្ត្រីក្រសួង ការបរទេស។ ប៉ុន្តែក្រោយមកលោក អៀង សារី ត្រូវបានសម្តេចឪ នរោត្តម សីហនុ លើកលែងទោសដោយសារតែលោកបានដឹកនាំកងកម្លាំងខ្មែរក្រហមចុះចូល ជាមួយរដ្ឋាភិបាល។ មេដឹកនាំកំពូលៗដែលនៅរស់ដូចជា លោក នួន ជា និង លោក ខៀវ សំផន កំពុងប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
ប្រភព: PhnomPenh Post
English:
Tourney, which is also a former ambassador Khmer Rouge regime at the United Nations in the Khmer Rouge regime, and after that, fall Malai district governor, the late father, the bride trying declined comment by Speaking with the appropriate words and hand salute: 'I'm sorry, this is my private thing, I can not explain anything .
After the ceremony tied to the traditions of Khmer gold Som, who tied a gold necklace with daughter shekels and billions of dollars, along with many relatives tied totaling thousands of dollars, she also refused to comment well rounded groom bride not to give interviews to journalists who tried to interview.
He made a Khmer Rouge soldier since I was young, and that you are living in the area, said the ceremony This wedding will be former senior Khmer Rouge leaders from all over the place to attend. This protocol is a good chance that we can come together after the bombing for the past several years.
Many modern cars of the guests and relatives of the family, she Patchata parking sorted in former Khmer Rouge areas Ever heated fighting between the Khmer Rouge army and government troops that ended the sound of gunfire entirely in 1998 Ministry Sikoeun former Chief of Information and Foreign Ministry spokesman, said of the Democratic Kampuchea, according to the wedding is showing brotherly affection, and know each other as friends, and also as an example to show our Khmer General to be united, it has no advantage of what the Khmer hostility to each other. This protocol, it is not a political thing, not a gathering to compiling the strength to do anything, but it is a performance incentive of reading together as friends and brothers, and his daughter did not have half involved with politics.
He said that there are many guests invited to the wedding, was born out of the water because of all citizens This is a former advocate ever suffered hunger difficulties living together compiling a community Today.
Gold, his wife gave birth to a single child in the camp and in the same hospital with the daughter of Pol Pot said the bride was accounted for by just how many different days. Then he saw Pol Pot in the hospital, he was friendly, but did not dare intimate with him, No, because he's top leaders. Bride married, I do not know because she graduate to learn, but her behavior is civilized according to the present society it's wrong to her father's behavior that he was charged thmrathr.
The Cambodian People's Revolutionary Court on 19 August 1979 has been sentenced to death in absentia, Pol Pot and Ieng Sary, the former foreign minister. But later, Ieng Sary was the King Father Norodom Sihanouk pardoned because he led the Khmer Rouge forces with the government. Top leaders live as Nuon Chea and Khieu Samphan, is facing trial on charges of war crimes, crimes against humanity national crime and genocide.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment