Powered by Blogger.

Thursday, July 16, 2015

ក្រុមហ៊ុន​ APPLE​ នឹង​បង្កើន​សមត្ថភាព​ថតរូប​កម្រិត​ 4K​ នៅ​លើ​ IPHONE​ 6S

No comments :
វា​ហាក់ដូចជា​កៀក​ពេល​ហើយ​ដែល​ក្រុមហ៊ុន​ Apple​ គួរតែ​បង្ហាញ​នូវ​ព​ត៌​មាន​ជា​ផ្លូវកា​របស់​ត្រកូល​ iPhone​ នោះ​គឺ​ iPhone​ 6s​ ។​ សារ​ព​ត៌​មាន​ The​ Wall​ Street​ Journal​ បាន​រាយការណ៍​ថា​ ប្រសិនបើ​ iPhone​ 6S​ បង្ហាញខ្លួន​មែន​នៅ​ពេល​ខាង​មុខ​នឹង​មាន​អ្នក​ផ្គត់ផ្គង់​ចាំ​ទទួលយក​ដល់​ទៅ​ 85​ ទៅ​90​ លាន​គ្រឿង​។​

iPhone​ 6S​ នៅ​មិន​ទាន់​ដឹង​ថា​តើ​វា​មាន​អេ​ក្រង់​ 4.7’’​ ឬ​អេ​ក្រង់​ 5.5’’​ នោះ​ទេ​?​ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ដឹង​នោះ​គឺថា​ វា​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​។​ អ្វី​ដែល​សំខាន់​គឺថា​ iPhone​ 6S​ នឹង​បំពាក់​ជាមួយនឹង​ Chipset​ ថ្មី​ដែល​ដំណើរការ​លឿន​ជា​ប្រភេទ​ LTE​ Chip​ នឹង​មាន​បច្ចេកវិទ្យា​ Force​ Touch​ ក៏​ដូច​ជា​កាមេរ៉ា​ដល់​ទៅ​ 12MP​ ដើម្បី​ផ្តិត​យក​រូបភាព​នឹង​ការ​ថត​ក្នុង​កម្រិត​ 4K​ វី​ដេ​អូ​។​

Apple​ នឹង​ធ្វើការ​ប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​ iPhone​ ស៊េរី​ថ្មី​របស់​ខ្លួន​ជា​រៀង​រាល់​ខែកញ្ញា​ រាល់​ឆ្នាំ​។​ ហើយ​ព​ត៌​មាន​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​ វា​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​ 18​ ខែកញ្ញា​ខាង​មុខ​នេះ​ហើយ​៕



No comments :

Post a Comment